ថ្ងៃទី៩ ឧសភានេះសមត្ថកិច្ចពិន័យយានយន្តល្មើស ១,៣៩៩គ្រឿង

ចែករំលែក៖

ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលចរាចរណ៍ទូទាំងប្រទេស ពេញមួយថ្ងៃថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ បានរកឃើញយានយន្តល្មើស ចំនួន១,៣៩៩គ្រឿង ក្នុងនោះ មានម៉ូតូ៩៤២គ្រឿង និងរថយន្ត៤៥៧គ្រឿង។

តាមរបាយការណ៍បញ្ជាក់ថាសម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។

ដោយឡែកបើសរុបយានយន្តល្មើសក្នុងរយៈពេល៩ថ្ងៃនេះ (ថ្ងៃទី០១ដល់០៩ ខែឧសភា) មានចំនួន១៧,២២២រឿង ក្នុងនោះម៉ូតូចំនួន១២,៧៦១គ្រឿង និងរថយន្ត៤,៤៦១គ្រឿងត្រូវពិន័យតាមច្បាប់ចរាចរណ៍ថ្មី៕

...


ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print