ស្ថាប័នកីឡាវាយតឺន្នីសបង្កើតមូលនិធិដើម្បីគាំទ្រដល់កីឡាករ

ចែករំលែក៖

អង្គភាពគ្រប់គ្រងកីឡាវាយតឺន្នីសបានបញ្ជាក់ពីការបង្កើតកម្មវិធីសង្គ្រោះ ដើម្បីគាំទ្រដល់កីឡាករដែលរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ១៩។

មូលនិធិដែលមានតម្លៃយ៉ាងហោចណាស់ ៦ លានដុល្លារអាមេរិក (ប្រមាណ៤,៨ លានផោន) នឹងកំណត់គោលដៅសម្រាប់កីឡាករឯកត្តជនចំនួន ៨០០ នាក់ និងពីរនាក់មកពី ATP និង WTA Tours ។

តួលេខនេះទំនងជាកើនឡើងដោយសារតែការបរិច្ចាគពីកីឡាកររួមទាំងជនជាតិអង់គ្លេស Andy Murray ក៏នឹងត្រូវបានបន្ថែមផងដែរ។ កីឡាករលំដាប់ពិភពលោក Novak Djokovic បានធ្វើយុទ្ធនាការជួយបរិច្ចាគថវិកាផ្ទាល់ខ្លួនសម្រាប់កីឡាករជាបុរសចំនួន១០០ នាក់ ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសមាគមក្រុមបុរស-នារីកីឡាវាយតឺន្នីស, សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ និងការប្រកួតដណ្តើមពានរង្វាន់ធំ ៗ ចំនួន ៤ គឺ Australian Open, French Open, Wimbledon និង US Open ។

ATP និង WTA នឹងគ្រប់គ្រងការបែងចែកប្រាក់ ដោយមានសិទ្ធិទទួលបានកំណត់ដោយ ចំណាត់ថ្នាក់របស់អ្នកលេង និងប្រាក់ចំណូលមុន ដែលត្រូវបានបែងចែកស្មើគ្នារវាងបុរស និងស្ត្រី។

កីឡាករលេខមួយពិភពលោក Djokovic ក្នុងនាមជាប្រធានក្រុមប្រឹក្សាអ្នកលេង ATP និងសហការជាមួយលោក Roger Federer និងលោក Rafael Nadal ដំបូងឡើយសង្ឃឹមថា កីឡាករផ្នែកបុរសកំពូលៗ នឹងចូលរួមបរិច្ចាគថវិកាចំនួន ១ លានដុល្លារដាច់ដោយឡែកពីគ្នាសម្រាប់បុរសដែលមានចំណាត់ថ្នាក់នៅខាងក្រៅ២៥០ ។ ប៉ុន្តែលោកបានសារភាពថា វាពិតជាលំបាកណាស់ក្នុងការដាក់សម្ពាធឱ្យអ្នកលេងឱ្យប្រាក់ទោះបីជាចំណាត់ថ្នាក់របស់ពួកគេគឺជាអ្វីក៏ដោយ។

កីឡាករ Dominic Thiem ដែលជាជើងឯករង ក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំនេះបានសម្តែងការរំពឹងទុកថា នឹងបរិច្ចាគថវិកាផ្ទាល់ខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាដែលកំពុជួបបញ្ហាហិរញ្ញវត្ថុក្នុងវិបត្តិកូរ៉ូណា។

កីឡាកររូបនេះបានប្រាប់កាសែតអូទ្រីសថា “ខ្ញុំបានឃើញកីឡាករនៅ ITF មិនប្តេជ្ញាចិត្តលេងកីឡា ឲ្យបាន១០០ភាគរយនោះទេ ។ ពួកគេភាគច្រើនមិនមានវិជ្ជាជីវៈខាងកីឡានេះ។ ខ្ញុំមិនយល់ពីមូលហេតុដែលខ្ញុំគួរតែផ្តល់ប្រាក់ឱ្យពួកគេ” ។

ក្នុងស្ថានភាពនេះអ្នកលេងអាចធ្វើការបរិច្ចាគដោយផ្ទាល់ទៅកម្មវិធីសង្គ្រោះអ្នកលេងហើយមូលនិធិនឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀតពីការដេញថ្លៃ និងការប្រកួតកីឡាវាយតឺន្នីសនៅទូទាំងពិភពលោក ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print