Update ៖ សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីសាសនាប្រគេនយាគូដល់ព្រះសង្ឃ វេរភត្តាហារ ប្រគេន ដល់ព្រះសង្ឃ បង្សុកូល ដារឆ្លង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអាទិត្យ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវ នឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញរៀបចំពិធីសាសនាប្រគេនយាគូដល់ព្រះសង្ឃ វេរភត្តាហារ ប្រគេន ដល់ព្រះសង្ឃ បង្សុកូល ដារឆ្លង និងនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រចំនួន ៩៦អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយនោះ។
ពិធីសាសនាប្រគេនយាគូដល់ព្រះសង្ឃ វេរភត្តាហារ ប្រគេន ដល់ព្រះសង្ឃ បង្សុកូល ដារឆ្លង និងនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រ គឺមានជាកូន កូនប្រសារប្រុស ស្រី ចៅ ចៅទួត គ្រប់ រូប សូមលើកហត្ថប្រណម បួងសួងដល់គុណបុណ្យ ព្រះរតន ត្រ័យ ដល់វត្ថុសាកសិទ្ធក្នុងលោក តេជះ បារមីទេវតា រក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាព្រះ មហា សវេតច្ឆត្រ សូមលោកជួយនាំ ដំណើរ វិញ្ញាណ ក័្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ទៅកាន់ឋានសួគាលៃ ប្រកប ដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print