ក្របួចអាគក ២ក្បាល ម៉ូតូ៧គ្រឿង ជនប្រព្រឹត្តរត់បាតជើង.សព្រាត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប៉ុស្តិ៍រដ្ឋបាល សហការឆ្មក់បង្រ្កាបសង្វៀនបញ្ជល់មាន់ ភ្នាល់លុយមួយកន្លែង ក្របួចបានអាគក២ក្បាល និងម៉ូតូចំនួន៧គ្រឿង ចំណែកក្រុមជនប្រព្រឹត្តរត់គេចបាតជើង.សព្រាត ។

បង្រ្កាបសង្វៀនបញ្ជល់មាន់ភ្នាល់លុយក្របួចបានវត្ថុតាងខាងលើ ធ្វើឡើងនៅវេលាម៉ោង១២ និង៣០នាទី កណ្ដាលថ្ងៃត្រង់ ថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចត្រពាំងវាយ ស្ថិតក្នុងភូមិស្រែពពាយ ឃុំសន្ទៃ្រ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

បើតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលសន្រ្ទៃ ជាលទ្ធផល៖ កម្លាំងធ្វើការ បង្រ្កាបបានសត្វមាន់គកចំនួន ២ក្បាល ម៉ូតូចំនួន ៧គ្រឿង ឧបករណ៍ និងសម្ភារៈផ្សេងៗសម្រាប់បញ្ជល់មាន់មួយកំប្លេ ។

របាយការណ៍នគរបាលប៉ុស្តិ៍ដដែលបន្តទៀតថា វត្ថុតាងសត្វមាន់.ម៉ូតូ និងឧបករណ៍.សម្ភារៈផ្សេងៗ កម្លាំងសមត្ថកិច្ចនគរបាលយើងដឹកយកទៅថែរក្សាជាបណ្ដោះអាសន្ន ដើម្បីរងចាំបន្តនីតិវិធី ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print