កំថាឡើយតែមនុស្ស ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ សូម្បីតែសត្វចិញ្ចឹម រាប់សិបពាន់ក្បាល ឬរាប់លានក្បាលនៅតាមសួនសត្វនានាលើពិភពលោក ប្រឈមនឹងដាច់ពោះស្លាប់ដោយសារតែម្ចាស់ អស់លុយទិញចំណីឲ្យសត្វស៊ី បណ្តាលមកពីកូវីដ១៩ ។
នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានសួនសត្វដល់ទៅ៦០កន្លែងត្រូវបិទទ្វារ តាំងពីពាក់កណ្តាលខែមីនា មកទល់ពេលនេះ ធ្វើឲ្យសត្វត្រូវអត់ចំណី។ កំថាឡើយតែសត្វ សូម្បីតែមនុស្សក៏ទិញអាហារបរិភោគមិនបានផងដោយសារតែការបិទប្រទេស។
មន្ត្រីអភិរក្សសត្វព្រៃឥណ្ឌូនេស៊ីបានឲ្យដឹងថា មានសត្វព្រៃរាប់សិបពាន់ក្បាលក្នុងនោះមានទាំងសត្វខ្លា Sumatran និងសត្វ Bornean កំពុងប្រឈមនឹងការផុតពូជ ក៏ត្រូវអត់ចំណីផងដែរ ដោយសារតែកូវីដ១៩ រាលដាលនៅក្នុងប្រទេសនេះ។
សួនសត្វជាង ៦០កន្លែងណៅក្នុងប្រទេសតំបន់អាស៊ានមួយនេះដែលមានសត្វព្រៃប្រមាណ៧ម៉ឺនក្បាលត្រូវបិទទ្វារតាំងពីពាក់កណ្តាលខែមីនា មកទល់ពេលនេះ ។
លោក Sulhan Syafi’i ប្រធានសមាគមន៍សួនសត្វនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ចំណីសត្វគឺបានមកពីចំណូលលក់សំបុត្រ ទស្សនា ប៉ុន្តែចាប់តាំងពីការបិទប្រទេសមក មក មិនមានអ្នកណាទៅសួនសត្វឡើយ ។ ចំណីសត្វគឺត្រូវអស់ហើយនៅពាក់កណ្តាលខែឧសភានេះ ហើយបើមិនមានវិធានការនោះទេនឹងមានសត្វជាច្រើនងាប់ដោយអត់ចំណី។ នៅពេលនេះសត្វមួយចំនួន ដែលងាយរក ហើយនៅមានច្រើន អាចនឹងក្លាយជាចំណីរបស់សត្វផ្សេងទៀត៕
