សត្វពស់ថ្លាន់២ក្បាលត្រូវបានលែងទៅក្នុងព្រៃធម្មជាតិក្នុងខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលែងសត្វពស់ថ្លាន់ចំនួន២ក្បាល នៅចំណុចព្រៃធម្មជាតិអូរតាំងឡាំង ឋិតក្នុងភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលក្រុមអនុវត្តច្បាប់ចល័ត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបានពីប្រជាពលរដ្ឋរស់នៅខណ្ឌច្បារអំពៅ ក្នុងរាជធានីភ្នំពេញ ហើយសំណូមពរឲ្យយកទៅលែងក្នុងព្រៃធម្មជាតិ។
ដោយឡែក លោក សាយ សំភាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហោះលើ Facebook ផ្លូវការរបស់លោកថា៖ មើលរូបទាំងឡាយនេះ ខ្ញុំគិតថា បន្តិចម្តងៗ យើងនឹងដើរចេញទាំងស្រុងពីការប្រមាញ់យកជីវិតសត្វទាំងនេះ មកប្រមាញ់យករូបភាពវិញ។
លោករដ្ឋមន្ត្រីបានបង្ហាញពីរូបថតសត្វព្រៃចំនួន៣សន្លឹក ដែលថតបាននៅ ឧទ្យានជាតិសៀមប៉ាង-វឿនសៃ។

លោករដ្ឋមន្ត្រីបានថ្លែងថា៖ អរគុណសន្តិភាពដែលបង្កអោយជីវភាពរបស់ប្រសើរជាងមុន និងមានជំរើស៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print