ទាហានឥណ្ឌា និងចិន ប៉ះទង្គិចគ្នានៅព្រំដែនរបួសទាំងសងខាង

ចែករំលែក៖

ក្នុងពេលកូវីដ១៩ កំពុងតែរាលដាលនៅទូទាំងពិភពលោក វិវាទនៅព្រំដែន រវាងឥណ្ឌានិងចិនកាន់តែខ្លាំងឡើង។ ទាហានប្រទេសទាំងពីរ បានប៉ះទង្គិចគ្នា បណ្តាលឲ្យ ទាហានឥណ្ឌា៤នាក់រងរបួស និងទាហានចិន៧នាក់ រងរបួសផងដែរ។ ការប៉ះទង្គិចគ្នាកើតឡើងនៅតំបន់ Sikkim ជិតតំបន់ទីបេ។
សារព័ត៌មាន The Times of India នៅថ្ងៃទី១០ខែឧសភា បានផ្សាយថា តាមសំដីរបស់ទាហានឥណ្ឌា យាមល្បាតនៅព្រំដែន ក៏ឃើញទាហានចិននៅក្នុងតំបន់នោះក៏មានការប៉ះទង្គិចគ្នា ដោយភាគីទាំងពីរបានប្រកាសថាជាតំបន់ដែលខ្លួនគ្រប់គ្រង។ ប៉ុន្តែការប៉ះទង្គិចគ្នា មិនបានប្រើអាវុធនោះឡើយ ដោយប្រើដៃជើង វាយគ្នាប៉ុណ្ណោះទើបមានអ្នករងបួស។ ប្រសិនបើប៉ះទង្គិចគ្នាដោយអាវុធនោះប្រាកដជាមានអ្នកស្លាប់ច្រើនជាមិនខាន។ ការវាយតប់គ្នានោះមានទាហានប្រមាណ១៥០ នាក់ចូលរួម។
វិវាទត្រូវបានដោះស្រាយដោយ ថ្នាក់មន្ត្រីក្នុងតំបន់។ មន្ត្រីយោធាមួយរូបបានឲ្យដឹងថា តំបន់ខាងលើ មិនដែលរងការប៉ះទង្គិចគ្នាម្តងណាឡើយ៕

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print