អាជ្ញាធរមូលដ្ឋានចុះជួយរំកិល និងជួសជុលផ្ទះប្រជាពលរដ្ឋ ដែលបាក់រលំដោយខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តសៀមរាប៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងដែលរងដោយខ្យល់កន្ត្រាក់បណ្តាលឲ្យរបើកដំបូលនិងរលំបាក់កាលពី៣ថ្ងៃមុននេះ ត្រូវបានអាជ្ញាធរមូលដ្ឋានសហការជាមួយកម្លាំងនគរបាលស្រុកជួយរំកិលពីកន្លែងចាស់ទៅសង់នៅកន្លែងថ្មី។
កិច្ចសហការគ្នានេះបានធ្វើឡើងកាលពីរសៀល
ថ្ងៃអាទិត្យ ៤រោច ខែពិសាខឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០
នៅភូមិភូមិរំដួលថ្មី ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ យួន ចោម អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំ បានឲ្យដឹងថា លោកបានដឹកនាំកម្លាំង សហការជាមួយក្រុមប្រឹក្សាឃុំ ដូនពេងជាង៤០នាក់ ចុះជួយលើករំកិលផ្ទះពលរដ្ឋឈ្មោះ ប៉ូល វី ភេទប្រុស អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះ កែម លីវ អាយុ ៣៩ឆ្នាំ  មុខរបរធ្វើស្រែមានទីលំនៅកន្លែងកើតហេតុខាងលើដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ ដួលរលំដល់ដី កាលពី៣ថ្ងៃមុននេះទៅសង់លើដីថ្មីប្រវែងជាង១០ម៉ែត្រពីកន្លែងចាស់ប្រកបដោយសុវត្ថិភាព។កម្លាំងសហការគ្នានេះគឺជាកម្លាំងសាមគ្គីរឹងមាំរវាងរដ្ឋអំណាចនិងប្រជាជននៅគ្រាដែលឃើញប្រជាពលរដ្ឋមានទុក្ខលំបាក អាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានមិននៅឈរអោបដៃមើលនោះឡើយគឺត្រូវរួមកម្លាំងគ្នាជួយដូចករណីនេះអ៊ីចឹង។
លោកប៉ូល វី ជាម្ចាស់ផ្ទះ បានសម្តែងការត្រេកអរនិងថ្លែងអំណរគុណដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានជាពិសេសកម្លាំងនគរបាលស្រុកដឹកនាំដោយលោកវរសេនីយ៍ទោ យួន ចោម ជាអធិការស្តីទី ដែលបានជួយរំកិលផ្ទះរបស់លោកទៅទីកន្លែងមានសុវត្ថិភាពនៅគ្រាដែលគ្រួសារលោកគ្មានជម្រកសមរម្យរស់នៅដោយសារខ្យល់កន្ត្រាក់បំផ្លាញ។លោក
ប៉ូល វី សូមជូនពរអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជួបតែសេចក្តីសុខសេចក្តីចម្រើនកុំបីខាន៕
ដោយ÷ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print