ភ្នំពេញ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបញ្ចប់ជីវិត ដោយលោតសម្លាប់ខ្លួន ពីលើសណ្ឋាគារឡាក់គីស្ដារ២ ជាន់ទី៧ ស្លាប់ ក្រោយពីបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រ។ ហេតុការណ៍នេះកើតឡើងម៉ោង១១យប់ ថ្ងៃទី១០ខែឧសភាឆ្នាំ២០២០ នៅចំណុច សណ្ឋាគារឡាក់គីស្តារ២តាមណ្ដោយផ្លូវ លេខ៣៣៦ ក្រុម ទី២០ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
សពមិនទាន់ស្គាល់អត្តសញ្ញាណ អាយុប្រហែល ២៨ទៅ៣០ឆ្នាំ ជនជាតិខ្មែរ មានភិនភាគ ៖ សម្បុររសល្មម , សក់ស្លូតវែង , ពាក់អាវសាច់ក្រណាត់ពណ៌ទឹកក្រូចដៃខ្លី , ស្លៀកខោខូវប៊យពណ៌ទឹកប៊ិច និងពាក់ស្បែកជើងប៉ាត់តា ពណ៌ស ។
យោងតាមរបាយការណ៍របស់នគរបាលបាន អោយដឹងថា៖ តាមការបំភ្លឺរបស់ឈ្មោះ ថុក ថារី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកគ្រប់គ្រងផ្នែកសំអាតបន្ទប់ បានអះអាងថា៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៣និង៤០នាទី ខ្លួនកំពុងធ្វើការស្រាប់តែបុគ្គលិកផ្នែកគិតលុយបានឆាតមក ប្រាប់ខ្លួនថា មានភ្ញៀវប្រុសម្នាក់អាយុប្រហែល២៨ទៅ៣០ឆ្នាំ ជនជាតិខ្មែរ បានមកជួលបន្ទប់លេខ៧០៩ ជាន់ទី៧ នៃសណ្ឋាគារឡាក់គីស្ដារ២ ស្នាក់នៅមួយយប់តម្លៃ ១៨ដុល្លារ រួចហើយក៏ជួលឲ្យភ្ញៀវនោះសំរាកទៅ ដោយខាងអ្នកគិតលុយមិនបាន យកអត្តសញ្ញាណសម្គាល់របស់ភ្ញៀវនោះទេ រហូតដល់ម៉ោងប្រហែល ១០និង៤៥នាទីយប់ ថ្ងៃដដែល អ្នកគិតលុយបានឆាតមកប្រាប់ខ្លួនថា ភ្ញៀវបន្ទប់លេខ៧០៩ បានលោតពីលើបន្ទប់ជាន់ទី៧ ធ្លាក់មកខាងក្រោមរបួសធ្ងន់ ត្រូវបាន ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យកាល់ម៉ែត លុះមកដល់ម៉ោងប្រហែល ២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះខាងលើបានស្លាប់បាត់ហើយ ។
សពតំកល់ទុកនៅកន្លែងតំកល់សព ក្នុងមន្ទីរពេទ្យកាល់ម៉ែត រងចាំការិយាល័យជំនាញ និងគ្រូពេទ្យកោសល្យវិច្ច័យ ពិនិត្យ និងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ជុំវិញបញ្ហានេះ អាចមិនមែន អ្នកគ្រប់គ្រងសណ្ឋាគារមិនឈ្គាល់ឈ្មោះជនរងគ្រោះនោទេ ខណៈគ្រប់សណ្ឋាគារត្រូវយកអត្តសញ្ញាណបណ្ណ ហើយនិយាយថាមិនយកអត្តសញ្ញាណបណ្ណ ជារឿងអាថ៍កំបាំងអីផ្សេង គួរពិនិត្យស្រាវជ្រាវ ជារឿងអត្តឃាត ឬ ជាឃាតកម្ម..!
ជ្រោយពេជ្រ