មនុស្ស២០នាក់ បានស្លាប់ព្រោះតែនាវាពិឃាត អ៉ីរ៉ង់ច្រឡំបាញ់មីស៊ីល ចំនាវាមួយគ្រឿងទៀតក្នុងការធ្វើសមយុទ្ធ

ចែករំលែក៖

តេហេរ៉ង់៖ យ៉ាងយោចណាស់ មនុស្សចំនួន២០នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ខណៈដែលនាវាពិឃាតអ៉ីរ៉ង់មួយគ្រឿង កំឡុងពេលធ្វើសមយុទ្ធយោធាមួយរបស់កងទ័ពជើងទឹកអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅឯឈូងសមុទ្រពែរ្ស ហើយត្រូវបានរាយការណ៍ថា បានបាញ់ទៅលើនាវារបស់ខ្លួនមួយគ្រឿងផ្សេងទៀត ដោយចៃដន្យ

សារព័ត៌មានតួកគី TRT World នាព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ បានយោតាមប្រភពពីឆ្មាំបដិវត្តអ៉ីរ៉ង់ ដែលហៅកាត់ថា IRGC បានចាត់ទុកឧប្បត្តិហេតុនេះថា ជាកំហុសរបស់មនុស្សតែប៉ុណ្ណោះ ទោះបីមិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ ពីយោធាអ៉ីរ៉ង់ក៏ដោយ របាយការណ៍បឋមបានអះអាងថា មីស៊ីលប្រភេទ C-802 ណូអ័រ (C-802 Noor) ត្រូវបានបាញ់ចេញពីនាវាពិឃាតមួយគ្រឿង ដែលមានឈ្មោះថា ហ្សាម៉ារ៉ាន (Jamaran) ហើយបានវាយប្រហារដោយចៃដន្យទៅលើនាវាមួយគ្រឿងផ្សេងទៀតមានឈ្មោះថា កូណារ៉ាក់ (Konarak) ដែលជានាវាដឹកទំនិញរបស់អ៉ីរ៉ង់។

ឧប្បត្តិហេតុនេះកើតឡើង បន្ទាប់ពីសកម្មភាពនៅឯឈូងសមុទ្រពែរ្ស នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហាក់ជួបប្រទះភាពតានតឹងមួយកម្រិតឡើងវិញ ដោយសារតែការពាក់មុខយក្សដាក់គ្នារវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក។

សូមជម្រាបថាកាលពីចុងខែមេសាកន្លងទៅនេះ មានការប្រឈមមុខគ្នាយ៉ាងគ្រោះថ្នាក់មួយ រវាងកងទ័ពជើងទឹកអាមេរិក និងឆ្មាំសមុទ្រអ៉ីរ៉ង់នៅជិតដែនទឹកអ៊ីរ៉ង់ក្នុងឈូងសមុទ្រពែក្ស។ ប្រការនេះវាបានធ្វើឲ្យអ៉ីរ៉ង់ បង្កើនសកម្មភាពសមយុទ្ធកងទ័ពជើងទឹក កាន់តែខ្លាំងបន្ថែមទៀត៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print