ចម្អិនអាហារក្នុងផ្ទះបាយទុកចោលបង្កជាអគ្គុភ័យឆាបឆេះនៅក្នុងសណ្ឋាគារហ្គ្រេនផាលេស តែពន្លត់ទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ៖ សណ្ឋាគារ ដែលមានឈ្មោះថា ហ្គ្រេនផាលេស ត្រូវបានអគ្គិភ័យឆាបឆេះនៅក្នុងបន្ទប់ផ្ទះបាយ តែត្រូវបានពន្លត់ទាន់ពេលវេលា។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ១១១ កែងផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់អង្គភាព Nokor Dragon ថា អគ្គិភ័យដែលឆាប់ឆេះនៅក្នុងសណ្ឋាគារ ដែលមានឈ្មោះថា ហ្គ្រេនផាលេស គឺឆាប់ឆេះចេញពីបន្ទប់ផ្ទះបាយ ដែលចម្អិនអាហារ ហើយទុកចោលបណ្តាលក្លាយជាអគ្គិភ័យឆាប់ឆេះរត់ចែកជើងគ្នា តែសំណាងល្អត្រូវបានបុគ្គលិកយកបំពង់ពន្លត់អគ្គិភ័យពន្លត់ទាន់ពេលវេលា លើសពីនេះទៀត ក្នុងករណីនេះមិនមាននរណាម្នាក់រងរបួសនោះទេ។

ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យ របស់ការិយល័យ នគរបាលបង្ការ និងពន្លត់អគ្គិភ័យមកដល់ចំណុចកើតហេតុចំនួន២គ្រឿង តែមិនបានប្រើប្រាសទឹកនោះទេ។

ជាចុងក្រោយ កម្លាំងសមត្ថកិច្ច បានសំណូមពរ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើអគ្គិភ័យ ត្រូវបិទភ្លើងបិទចរន្តអគ្គីសនីឲ្យបានត្រឹមត្រូវមុនចេញពីផ្ទះ ជាពិសេស កង្ហា ម៉ាស៊ីនត្រជាក់ ធុងហ្គាស….។ល។

...

ដោយ៖ សហការីថ្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print