មកទល់ពេលនេះ អ៊ីរ៉ង់ បានប្រកាសថា៖ មានទាហាន១៩នាក់ស្លាប់ និង ១៥នាក់រងរបួស នៅក្នុងសមយុទ្ធបាញ់គ្រាប់ពិត របស់កម្លាំងទាហានជើងទឹកអ៊ីរ៉ង់ ។
សារព័ត៌មានអ៊ីរ៉ង់ FARS បានផ្សាយថា ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ហើយក៏បានជួយដល់ទាហានរងរបួសបញ្ជូនមកកាន់កំពង់ផែ ដើម្បីព្យាបាល។ មន្ត្រីជំនាញអ៊ីរ៉ង់នឹងបើកការស្រាវជ្រាវករណីខាងលើ ។
កន្លងមកមានប្រភពព័ត៌មានបានផ្សាយថា នាវាចម្បាំង Jamaran របស់កម្លាំងទាហានបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់ IRGC បានបាញ់មីស៊ីលចំនាវា សណ្តោង Konarak របស់ទាហានជើងទឹក ដែលចាកចេញពីគោលដៅ មិនទាន់ពេលវេលា ក្រោយពេលបានអូស នាវាចាស់ទៅកាន់ទីកន្លែង សម្រាប់គោលដៅមីស៊ីលបាញ់ប្រហារ ។
បណ្តាញទូទស្សន៍ជាតិអ៊ីរ៉ង់ បានផ្សាយថា ទាំងនោះជាគ្រោះថ្នាក់ ដោយសារតែនាវាសណ្តោងនៅជិតគោលដៅដែលត្រូវវាយប្រហារខ្លាំងពេក ទើបមានហេតុការអាកក្រក់កើតឡើង៕
...
ដោយ៖ ធី រីណា