កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ ចាប់ក្របួចចោរឆក់៤នាក់ ក្រោយធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃអ្នកដំណេីរ

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យចំនួន៤នាក់ ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ ធ្វេីការបង្ក្រាបបានភ្លាមៗ បន្ទាប់ពីពួកគេនាំគ្នាធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃ អ្នកដំណេីរតាមផ្លូវ តែមិនបានសម្រេច ។

ហេតុការណ៍នេះ បានកេីឡេីងនៅវេលា ម៉ោង៨ និង០៥នាទី យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវ​លេខ២១៤(សម្តេច​ប៉ាន) មុខក្លឹបលុច្សសារីចាស់ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំ​ពេញ ។

លោក​វរសេនីយ៍ទោ​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មុនពេលឃាត់ខ្លួនក្រុមចោរឆក់ខាងលើនេះ គឺលោកបានដឹកនាំកម្លាំងចុះល្បាតនៅតាមដងផ្លូវ​ លុះជិះមកដល់ចំណុចកើតហេតុស្រាប់តែប្រទះឃេីញចោរឆក់វ័យក្មេង៤នាក់នេះ បានធ្វេីសកម្មភាព​ឆក់ទូរសព្ទ័ដៃអ្នកដំណេីរតាមដងផ្លូវ​ ជាជនរងគ្រោះមានគ្នា៣នាក់ កំពុងជិះម៉ូតូឌុបគ្នា ។ ប៉ុន្តែមិនបានសម្រេចពេលនោះកម្លាំងល្បាតបានប្រដេញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន​០៤នាក់តែម្តង ។

លោក​វរសេនីយ៍ទោ​ ប៊ុត​ វណ្ណារដ្ឋ​ បន្តថា ជនសង្ស័យទាំង៤នាក់នេះ ទី១ ឈ្មោះ ផាន់​ ទូ(ដៃដល់)​ភេទប្រុស អាយុ២១ឆ្នាំ​​ ,ទី២ ឈ្មោះ​ ផាត់​ ភក្តី​ អាយុ​១៩ឆ្នាំ​​ ,ទី៣ឈ្មោះ​ ធី​ ដាវីត​ អាយុ១៨ឆ្នាំ​ ,នឹងទី៤ឈ្មោះ​ ឃឹម​ ដារ៉ូតអាយុ​១៨ឆ្នាំ​ ត្រង់ចំណុច ជិតរង្វង់មូលផ្សារដេីមថ្កូវ ខណ្ឌចំការមន​ ។

សម្ភារដកហូតមាន​៖ ម៉ូតូម៉ាក​ហុងដាប៊ីត ចំនួន២គ្រឿង មួយគ្រឿង ពណ៌សលាយក្រហម ឆ្នាំ២០១៩​ ពាក់ស្លាកលេខ​ កំពត​ 1P-8658 នឹង​មួយគ្រឿងទៀត​ ពណ៍សលាយខៀវ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HZ-2660 ជន​សង្ស័យ​ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់កំពុងសាកសួរនៅយកដ្ឋានបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធី ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print