ស្គាល់មុខតែមិនស្គាល់ចិត្ត ខំទុកចិត្តមិត្តភក្តិឲ្យម៉ូតូខ្ចីជិះចុងក្រោយយកទៅបាត់

ចែករំលែក៖

ភ្នំពេញ​៖ ​បុរសម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ដេីម្បីសុំការអន្តរាគមន៍ បន្ទាប់ពីរូបគាត់បានឲ្យម៉ូតូរបស់ខ្លួនដែលទើបនឹងទិញទៅបុរសម្នាក់ ដែលជាអ្នកធ្វេីការជាមួយគ្នា បែរជាបុរសរូបនេះយកទៅបាត់ ។

ហេតុការណ៍នេះ បានកេីតឡេីងកាលពីម៉ោង១រសៀល​ ថ្ងៃទី១១ខែឧសភា​  ឆ្នាំ២០២០​ ស្ថិតក្នុងខុនដូកាឡាក់ស៊ី​ ស៊ីឌិន  សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​រ។

ជនរងគ្រោះឈ្មោះមាស​ បារាំង​ ភេទប្រុស អាយុ២៧ឆ្នាំ​ មុខរបរសន្តិសុខ​ ក្នុងខុនដូរកាឡាក់ស៊ី​ ស៊ីឌិន​ ស្ថិតក្នុងខុនដូកាឡាក់ស៊ី​ ស៊ីឌិន  សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​។ ម៉ូតូដែលជនសង្ស័យខ្ចីយកទៅបាត់នោះម៉ាកហុងដាស្កូបពី​ ពណ៌ស​  ពាក់ស្លាកលេខកណ្តាល​ 1AG-5614។ ចំណែកជនសង្ស័យដែលខ្ចីម៉ូតូយកទៅបាត់នោះឈ្មោះមាស​ សុចិត្រា​ ភេទប្រុស អាយុ៣២ឆ្នាំ​ មុខរបរអ្នកបេីកឡាននៅក្នុងខុនដូរខាងលេី   ស្នាក់នៅផ្ទះលេខ១៤​ ផ្លូវ៥៥៤​ ភូមិ១០​ សង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​។

តាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុនៅម៉ោង១រសៀល ថ្ងៃទី១១ ខែឧសភា​ ឆ្នាំ២០២០​ ជនសង្ស័យបានខ្ចីម៉ូតូរបស់គាត់ថាទៅរកទិញអីហូបមួយភ្លែត ដោយសារតែមនុស្សធ្វេីការជាមួយគ្នាទេីបឱ្យខ្ចីទៅ​ ។ លុះដល់ម៉ោង២រសៀលថ្ងៃដដែល​ ជនសង្ស័យបានខលប្រាប់គាត់ថា​ មកយកម៉ូតូនៅមន្ទីរពេទ្យកាល់ម៉ែតមក ព្រោះគាត់នៅមេីលម្តាយឈឺ ។ តែពេលនោះរូបគាត់មិនបានទៅយកទេ​ រហូតមកដល់ម៉ោង៥ល្ងាចគាត់ទាក់ទងលែងបានរហូត ។

លុះដល់ព្រឹកថ្ងៃទី១២​ខែឧសភា​ ឆ្នាំ២០២០ នេះ​ ទេីបជនរងគ្រោះធ្វេីដំណេីរមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វា​ដេីម្បីសុំការអន្តរាគមន៍ស្រាវជ្រាវតាមចាប់ជនឈរបោករូបនេះយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print