ជិះម៉ូតូទៅផ្សារមិនទៅដល់ផង ត្រូវជនសង្ស័យឆក់ការបូបស្ពាយអស់លុយជាង៥លានរៀល

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់ ជិះម៉ូតូចេញពីផ្ទះបំណងទៅរកទិញបន្លែនៅផ្សារដេីមគរមិនទាន់ដល់ផងស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពឆក់ការបូបស្ពាយបានសម្រេចហេីយគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវលាម៉ោង៣រសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវលេខ២០០៤​ ស្ថិតក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។

សម្ភារបាត់បង់មាន៖​ លុយខ្មែរជាង៤លាន​ , លុយដុល្លារ២២០ដុល្លារ​ ,ទូរស័ព្ទមួយគ្រឿង​ ,កាតគ្រីម៉ូតូ២សន្លឹក។

តាមសំដីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូចេញពីផ្ទះនៅម្តុំវត្តវិហារឃួន​ មុខពោធិ៍ចិនតុង​ បំណងទៅផ្សារដេីមគររកទិញបន្លែលក់បន្ត​ លុះមកដល់ចំណុចខាងត្បូងស្តុបផ្សារសិនជូរីបន្តិច​ ស្រាប់តែមានជនសង្ស័យចំនួន២នាក់​ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកក្បែរហេីយធ្វេីសកម្មភាពឆក់យកការបូបស្ពានពីរូបគាត់បានសម្រេចហេីយគេចខ្លួនបាត់អស់ទៅ ។ ពេលនេះរូបគាត់បានជិះដេញតាមក្រោយបណ្តេីរនិងស្រែកឱ្យគេជួយបណ្តេីរតែមិនមានអ្នកជួយដេញនោះទេ​ មិនត្រឹមតែប៉ុណ្ណោះរូបគាត់បានទៅប្តឹងនគរបាលដែលនោះយាមនៅគោលដៅស្តុបផ្សារសិនជូរី​ ឱ្យជួយអន្តរាគមន៍តែលោកថាគ្មានអីជិះដេញទេ។

ជនរងគ្រោះបានបន្តថា​ បន្ទាប់មកទេីបរូបគាត់ជិះតាមមេីលតាមផ្លូវក្រែងជួប​ បន្ទាប់មកទៅសម្រេចចិត្តមកប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣​ តែដោយសារតែទីតាំងកេីតហេតុនៅក្នុងមូលដ្ឋានប៉ុស្តិ៍កាកាបទី១ទេីបសមត្ថកិច្ចជូនទៅដាក់ពាក្យបណ្តឹងនៅទីនោះវិញ៕ដោយ៖សុខា សែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print