នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ​ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួក៣នាក់​ ពាក់ព័ន្ធ​ករណីលួច​ (ឆក់កាបូបលុយ)

ចែករំលែក៖

ភ្នំពេញលោកវរសេនីយ៍ឯកជឹមសុីថាអធិការនគរបាលខណ្ឌដង្កោបានប្រាប់អង្គភាពកាសែតនគរវត្តឲ្យដឹងនៅរសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០២០នេះថាកម្លាំងនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ឆក់កាបូបលុយ) បង្កឡេីងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៦ និង៣០នាទីព្រលប់ ត្រង់ចំណុចផ្លូវបំបែកចូលភូមិតាឡីនិងផ្លូវបេតុងព្រៃសស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ                                          

លោក ជឹម ស៉ីថា បន្តថា ជនរងគ្រោះឈ្មោះ ឌួង លី ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរក្រសួងវប្បធម៌ ផ្ទះលេខG41 ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែកជនសង្ស័យឈ្មោះ សែម សិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៧ និង ០០នាទី។

ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HN-0549 ដែលមានលេខតួ និងលេខម៉ាស៊ីន54711748 ចំនួន០១, /ម៉ូតូម៉ាកស៊ុយស៊ូគីនីច ពណ៌សលាយទឹកក្រូច  ពាក់ផ្លាកលេខ ព្រះវិហារ 1D-8695 ដែលមានលេខតួ និងម៉ាស៊ីន CE44-360311 ចំនួន០១ ,/ទូរស័ព្ទម៉ាកសាំងសុង ពណ៌ខ្មៅ (ខូចអេក្រង់) ចំនួន០១។

លោកវរសេនីយ៍ឯកជឹមសុីថាអធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងទៀតថាកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៦ និង៣០នាទីព្រលប់ ជនរងគ្រោះឈ្មោះ ឌួង លី ភេទស្រី អាយុ៥៤ឆ្នាំ បានជិះម៉ូតូម៉ាកវ៉េវអេស ពណ៌ខ្មៅមិនចាំផ្លាកលេខម្នាក់ឯង ចេញពីផ្ទះលេខG41 ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅធ្វើការនៅក្រសួងវប្បធម៌ ស្ថិតនៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពេលជនរងគ្រោះជិះម៉ូតូម៉ាកខាងលើមកដល់ចំណុចផ្លូវបំបែកភូមិតាឡី និងផ្លូវព្រៃសដែលមានចំងាយពីផ្ទះជនរងគ្រោះប្រហែល១០០០ម៉ែត្រស្ថិតនៅភូមិថ្មីខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់មិនស្គាល់ឈ្មោះភេទប្រុសជិះម៉ូតូចំនួន០២គ្រឿង ទី០១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HN-0549 ដែលមានលេខតួ និងលេខម៉ាស៊ីន54711748 , និងទី២/ម៉ូតូម៉ាកស៊ុយហ្ស៉ីយនិច ពណ៌សលាយទឹកក្រូច  ពាក់ផ្លាកលេខ ព្រះវិហារ 1D-8695 ដែលមានលេខតួ និងម៉ាស៊ីន CE44-360311 ពេលនោះជនសង្ស័យដែលជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HN-0549 មានគ្នាពីរនាក់បានមកអែបម៉ូតូរបស់ជនរងគ្រោះខាងឆ្វេងដៃរួចជនសង្ស័យអង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់យកកាបូបដែលជនរងគ្រោះដាក់នៅពីខាងមុខហើយជិះម៉ូតូគេចតាមផ្លូវបេតុងព្រៃសពីកើតទៅលិចបាត់តែម្តង។

សម្ភារនៅក្នុងកាបូបនោះមាន៖ លុយដុល្លាចំនួន១២០ដុល្លាអាមេរិក,ទូរស័ព្ទពីរគ្រឿង(ម៉ាកអាយហ្វួន០១,ម៉ាកអ៊ិនចុចពិល០១) កាតគ្រីម៉ូតូមិនចាំម៉ាក០១,អត្តសញ្ញាណប័ណ្ណ០១,កាតការងារមន្រ្តីរាជការ០១,ប័ណ្ណបសស០១ រួចជនរងគ្រោះក៏បានជិះម៉ូតូទៅធ្វើការធម្មតាដោយមិនបានមករាយការណ៍និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោភ្លាមៗនោះទេ។ លុះដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ទើបជនរងគ្រោះបានមករាយការណ៍និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការឆែកមើលកាមេរ៉ាសុវត្ថិភាពតាមផ្ទះប្រជាពលរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុ បានឃើញជនសង្ស័យទាំង០៣នាក់ និងបានឃើញស្លាកលេខម៉ូតូទាំងពីរគ្រឿងខាងលើដែលជិះមកធ្វើសម្មភាពនោះ

ក្រោយទទួលបានព័ត៍មានច្បាស់ការរួចសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ សែម សិត ភេទប្រុសអាយុ២៥ឆ្នាំ រួមនិងវត្ថុតាង៖១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HN-0549 ដែលមានលេខតួ និងលេខម៉ាស៊ីន54711748 ចំនួន០១, /ម៉ូតូម៉ាកស៊ុយហ្ស៉ីគីនិច ពណ៌សលាយទឹកក្រូច  ពាក់ស្លាកលេខ ព្រះវិហារ 1D-8695 ដែលមានលេខតួ និងម៉ាស៊ីន CE44-360311 ចំនួន០១ ,/ទូរស័ព្ទម៉ាកសាំងសុង ពណ៌ខ្មៅ (ខូចអេក្រង់) ចំនួន០១ នៅវេលាម៉ោង១៧ និង០០ នាទីថ្ងៃខែឆ្នាំដដែលត្រង់ចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះសែម សិត ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់៕ដោយ៖ភារ៉ាដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print