លោក កើត រិទ្ធ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួស លោក អង្គ វឌ្ឍវឌ្ឍានា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក កើត រិទ្ធ រដ្ឋមន្រ្តីថ្មីនៃក្រសួងយុត្តិធម៌ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួសលោក អង្គ វង្សវឌ្ឍានា។

សូមបញ្ជាក់ថា៖ បើតាម មាត្រា៤ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ជាស្វ័យប្រវត្តិ។ សមាជិកស្ថាប័ននេះមានចំនួន១១រូប ដែលក្នុងនោះមាន៣រូប ត្រូវតែក្លាយទៅជាសមាជិកស្វ័យប្រវត្តិ ក្នុងនោះរួមមានដូចជា៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ប្រធានតុលាការកំពូល, អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ដោយឡែកសមាជិកផ្សេងទៀត ត្រូវធ្វើឡើងតាមការជ្រើសតាំង៤រូប និងតាមរយៈការបោះឆ្នោត៤រូប៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print