លោកត្រាំ ថាគ្មានអារម្មណ៍ពិភាក្សាសេដ្ឋកិច្ចជាមួយចិនទៀតឡើយ

ចែករំលែក៖

សារព័ត៌ CNN នៅថ្ងៃ ទី១២ ខែឧសភា បានដកស្រង់សំដីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានបញ្ជាក់ថា លោក គ្មានអារម្មណ៍ក្នុងការពិភាក្សាជាមួយចិនលើវិស័យពាណិជ្ជកម្ម ទៀតឡើយ ។
លោកត្រាំ បានបញ្ជាក់ថា លោកប្រឆាំងនឹងការតភ្ជាប់កិច្ចពិភាក្សាស្តីពីពាណិជ្ជកម្ម ដំណាក់កាលទីមួយ ជាមួយ ចិន ។ ជាមួយគ្នានោះ លោកត្រាំមានបំណងចង់លុបកិច្ចព្រមព្រៀងដំណាក់កាលទីមួយទៀតផង ។
លោកត្រាំបញ្ជាក់ថា អាមេរិក បានតាមដានថាតើចិនបានបង្កើនការទិញផលិតផលពីអាមេរិក ដូចកិច្ចព្រមព្រៀងដែរឬទេ។ លោកត្រាំបានលើកឡើងថា«ចិនមិនបានបង្កើនការទិញពីអាមេរិកឡើយសូម្បីតែបន្តិច។ ពាក់ព័ន្ធនឹងកិច្ចពិភាក្សាជាបន្តទៀតជាមួយចិន លោកត្រាំបញ្ជាក់ថា «ខ្ញុំគ្មានអារម្មណ៍បន្តពិភាក្សាទៀតឡើយ»។
ទំនាក់ទំនងរវាងអាមេរិកនិងចិនកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការរាលដាលកូវីដ១៩ ។ លោកត្រាំបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ដោយការខិតខំរបស់លោករយៈពេល ជាង៣ឆ្នាំកន្លងមក ត្រូវបានបំផ្លាញទាំងស្រុក នៅពេលនេះ។ ទាំងនោះហើយទើបលោក បានទមា្លក់កំហឹងទាំងឡាយទៅលើប្រទេសចិនឲ្យទទួលខុសត្រូវ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print