បុគ្គលិកឆ្នោតកោសយីហោសុីន នីវ ២នាក់ ត្រូវនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីយកលុយក្រុមហ៊ុនជិត៥មុឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនឆ្នោតកោសយីហោស៉ីន នីវត្រូវបានម្ចាស់ ក្រុមហ៊ុនចាប់ខ្លួនប្រគល់ឲ្យនគរបាលខណ្ឌចំការមន ចាត់ការតាមច្បាប់ពាក់ព័ន្ធករណីយកលុយក្រុមហ៊ុនជិត៥មុឺនដុល្លារចាយអស់ ហើយគ្មានលុយសងក្រុមហ៊ុនវិញ

ការចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០នៅចំណុចក្រុមហ៊ុឆ្នោតកោសសុីន នីវ តាមផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ជនសង្ស័យទី១ឈ្មោះ ប្រាក់ ជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ បុគ្គលិកឆ្នោតក្រុមហ៊ុនឯកជន  ស្នាក់នៅភូមិសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ភូមិស្រង៉ែ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត និងទី២ឈ្មោះ អាត់ ប៊ុនធឿន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកឆ្នោតក្រុមហ៊ុនឯកជន ស្នាក់នៅ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានស្រុុកំណើតភូមិតាមែង ឃុំកំពែង ស្រុកគីរីវង់ខេត្តតាកែវ   ចំណែកជនរងគ្រោះឈ្មោះ WANG HANXIANG ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន មុខរបរនាយកក្រុមហ៊ុនឆ្នោតកោសសុីន នីវ ស្នាក់នៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបានដាក់ពាក្យបណ្ដឹងទៅលើបុគ្គលិកចំនួន២នាក់យកលុយក្រុមហ៊ុនឆ្នោតកោស សុីន នីវ ៣២១៥០ ដុល្លារសងខ្លះនៅខ្វះ២៩៧៥០ដុល្លារទៀត

លោក សាល សណ្ដុះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានទទួលជនសង្ស័យ២នាក់ ដែលជាបុគ្គលិកឆ្នោតកោស ខណៈដែលថៅកែក្រុមហ៊ុនជាជនជាតិចិនប្ដឹងថា បានយកលុយក្រុមហ៊ុនចំនួន៣២១៥០ដុល្លារ ដោយជនរងគ្រោះរៀបរាប់ថាជនសង្ស័យទី១ ឈ្មោះ ប្រាក់ ជាតិ បានយកឆ្នោតកោសដែលទឹកលុយស្មើនឹង២០៥៥០ដុល្លារ តែបានសងក្រុមហ៊ុនវិញតែ១៤០០ដុល្លារមកក្រុមហ៊ុនវិញ ចំណែកជនសង្ស័យឈ្មោះ អាត់ ប៊ុនធឿន បានយកឆ្នោតកោសមានទឹកប្រាក់ចំនួន១១៦០០ដុល្លារ តែបានសងទៅក្រុមហ៊ុនតែចំនួន១០០០ដុល្លារតែប៉ុណ្ណោះ ដោយជនសង្ស័យទាំង២នាក់នេះ នៅខ្វះលុយចំនួន២៩៧៥០ដុល្លារទៀតតាំងពីដើមខែឧសភាឆ្នាំ២០១៩មកម្ល៉េះ រហូតបច្ចុប្បន្នគឺរយៈពេល១ឆ្នាំគត់នៅតែគ្មានលុយសងក៏ក្រុមហ៊ុនសម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់តែម្តង

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍ កសាងសំណុំរឿងបបញ្ជូលទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print