ញូវហ្សឺឡែន លប់ច្បាប់គ្រាមានអាសន្នហើយ

ចែករំលែក៖

ប្រទេសញូវហ្សឺឡែន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិញូវហ្សឺឡែន បានបញ្ជាក់ថា ការលប់ច្បាប់គ្រាមានអាសន្ន មិនមានន័យថា ពលរដ្ឋអស់ការប្រុងប្រយ័ត្ននោះឡើយ គឺយើងត្រូវតែការពារជានិច្ចទប់ស្កាត់ការវាយប្រហារជាថ្មីពីកូវីដ១៩។
កាលពីថ្ងៃទី១៣ខែឧសភា ញូវហ្សឺឡែន បានសម្រេចលប់ច្បាប់ គ្រាមានអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល ពលរដ្ឋញូវហ្សឺឡែន បានចូលរួមការពារបានយ៉ាងល្អដោយមិនមានអ្នកឆ្លងថ្មីឡើយជាច្រើនថ្ងៃជាប់គ្នា។
តាមសារព័ត៌មានTTXVN នៅថ្ងៃទី១៣ខែឧសភា បានដកស្រង់សំដី រដ្ឋមន្ត្រីការពារជាតិលោក Peeni Henare បានបញ្ជាក់ថា ពលរដ្ឋ ចាំបាច់ត្រូវតែគោរពទៅតាមការណែនាំរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ឆ្លងកូវីដ១៩ ខណៈនៅជុំវិញពិភពលោក មានអ្នកឆ្លងកើនឡើងខ្ពស់ដដែល។
សូមបញ្ជាក់ផងដែរថា ញូវហ្សឺឡែនបាន ដាក់ប្រទេសក្នុងគ្រាអាសន្ន តាំងពីថ្ងៃទី២៥ខែមីនា ដោយបិទប្រទេសទាំងស្រុង ដើម្បីទប់ស្កាត់ កូវីដ១៩ ។ ប៉ុន្តែពេលនេះពលរដ្ឋ ញូវហ្សឺឡែនទទួលបានសេរីភាពឡើងវិញហើយ បន្តែត្រូវតែបង្កើនការពារខ្លួនឯងឲ្យបានល្អបំផុត៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print