រត់តុកាហ្វេបានលុយចាយមិនគ្រប់ បែកគំនិតលួចម៉ូតូត្រូវសមត្ថកិច្ឋឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិវៀតណាម​ម្នាក់ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ឃាត់ខ្លួន​ បន្ទាប់ពីសង្ស័យថាបានលួចម៉ូតូ​ហើយរត់គេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​៤រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុច​កន្លែងផ្ញើម៉ូតូឡឿតឿ​ផ្សារអូរឫស្សី សង្កាត់អូរឫស្សី​១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ថាញ់ តុង ភេទប្រុស ជនជាតិវៀតណាម អាយុ២៤ឆ្នាំ មុខរបររត់តុកាហ្វេជាន់ទី១ ផ្សារអូរឫស្សី ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ផ្សារអូរឫស្សី២ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ​បានធ្វើសកម្មភាពអូសម៉ូតូ១គ្រឿង​ពីកន្លែងផ្ញើម៉ូតូនៅជាន់ទី១ នៃផ្សារអូរឫស្សី ម៉ាកគុប៩០ ពណ៌ទឹកបិច ពាក់ស្លាកលេខ ភ្នំពេញ 1K-5318 និងមានសំបុត្រម៉ូតូ១យកមកឲអ្នកយាម ហើយក៏ជិះម៉ូតូបំបុកបារ៉ាស់រត់ចេញតែម្តង តែត្រូវបានសន្តិសុខ​ផ្សារអូរឫស្សី សហការជាមួយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ដេញចាប់​ជនសង្ស័យខាងលើនេះបានភ្លាមៗ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកកាន់អធិការ​ដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ចំណែកម៉ូតូត្រូវប្រគល់ជូន​ម្ចាស់ដើមវិញ ៕

20150701-091644.jpg

20150701-091651.jpg

...

20150701-091658.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print