ខេត្តកំពង់ចាម៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៥ នេះ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា នៅអាងទឹកខ្នាច ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីបើកយុទ្ធនាការពន្លែងកូនត្រី និងត្រីពូជមួយចំនួន នៅក្នុងទិវានេះ។
សូមបញ្ជាក់ថា ឆ្នាំនេះ ជាឆ្នាំលើកទី១៣ ហើយ ដែលកម្ពុជាប្រារព្ធទិវាមច្ឆជាតិ។ ទិវានេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាប្រជាពលរដ្ឋឲ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជត្រីឲ្យមានក្នុងដែនទឹកធម្មជាតិផង បង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសតាមតំបន់សមស្របនៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេសកម្ពុជា