អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោះហៅ​ឧកញ៉ា​២​នាក់​ និង​មន្ត្រី​ជលផល​២​នាក់​សួរនាំ​រឿង​លក់​ដាយ​ គន្លង​នេសាទ​

ចែករំលែក៖

​ភ្នំពេញ​៖​ ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ជលផល​បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ មន្ត្រីសង្កាត់​រដ្ឋបាល​ជលផល​ពញាឮ​ ខេត្តកណ្តាល​លោក​កែវ​ ពិ​ទូ​ និង​លោក​ ឈុ​ន​ ហាង​ស៊ុ​ង​ ប្រធាន​អង្គភាព​នេសាទ​រដ្ឋ​កណ្តាលស្ទឹង​ រួម​ទាំង​ឧកញ៉ា​២​រូប​ទៀត​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​ទៅ​សួរនាំ​ពាក់ព័ន្ធ​នឹង​ចំណូល​ពី​ការ​ធ្វើ​អាជីវកម្ម​គន្លង​ដាយ​ត្រី​ក្នុងស្រុក​ពញាឮ​ ខេត្តកណ្តាល​ ។​

​ឧកញ៉ា​ដែល​ពាក់ព័ន្ធ​នឹង​របរ​រកស៊ី​ឃុបឃិត​ជាមួយ​មន្ត្រី​ជលផល​ គឺ​ឧកញ៉ា​ ប៊ុត​ ចាន់ធូ​ និង​ឧកញ៉ា​ ឡូ​វ​ ហ៊ឹង​ ។​ ពួក​គេ​ត្រូវ​បាន​កោះហៅ​ម្នាក់​ម្តងៗ​ឲ្យ​មក​បំភ្លឺ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អំពី​ការ​បង្កើត​ឲ្យ​មាន​គន្លង​ដាយ​ត្រី​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​ តាម​ដង​ទន្លេសាប​ ក្រោម​រូបភាព​វិនិយោគ​ និង​ការ​សិក្សា​ស្រាវជ្រាវ​ ។​

​ប្រភព​បាន​ឲ្យ​ដឹង​ថា​ ឧកញ៉ា​ពីរ​នាក់​ខាងលើ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​ទៅ​សួរនាំ​រួច​ហើយ​ ប៉ុន្តែ​នៅឡើយ​មន្ត្រី​រដ្ឋបាល​ជលផល​ពីរ​នាក់​ខាងលើ​នោះ​មិន​ទាន់​បាន​ហៅ​ទៅ​សួរនាំ​នៅឡើយ​ទេ​ ។​ គេ​ខ្សិ​ប​ឲ្យ​ដឹង​ថា​ មន្ត្រី​រដ្ឋបាល​ជលផល​ទាំង​ពីរ​នាក់​ខាងលើ​នេះ​អាច​នឹង​មិន​ត្រូវ​បាន​ហៅ​ទៅ​សួរនាំ​នោះ​ទេ​ បើ​ទោះបីជា​មានឈ្មោះ​ហើយ​ក៏​ដោយ​ ពីព្រោះ​ ចម្លើយ​របស់​ឧកញ៉ា​ទាំង​ពីរ​នាក់​នោះ​ ហាក់ដូចជា​បាន​សម្រាល​មួយអន្លើ​ចំពោះ​មន្ត្រី​រដ្ឋបាល​ជលផល​ទាំង​ពីរ​នាក់​នោះ​ ។​
​បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ក្នុងស្រុក​ពញាឮ​ ខេត្តកណ្តាល​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ក្រោយ​ពី​រដ្ឋបាល​ជលផល​បង្កើត​គន្លង​ដាយ​ថ្មីៗ​ដែល​ស្រប​ទៅ​នឹង​គន្លង​ដាយ​ចាស់​ ដែល​ប្រជាពលរដ្ឋ​បាន​ដេញថ្លៃ​ និង​បង់ពន្ធ​ជូន​រដ្ឋ​រួច​ហើយ​ ។​ ឡូត៍​ដាយ​ជាង​១០​គន្លង​ ដែល​រដ្ឋបាល​ជលផល​បង្កើត​ថ្មី​ក្រោម​រូបភាព​វិនិយោគ​ និង​សិក្សា​ស្រាវជ្រាវ​ បាន​ស្ទាក់​ចាប់​យក​ត្រី​អស់​មួយ​ភាគ​ធំ​ដែល​ធ្វើ​ឲ្យ​ទិន្នផល​ត្រី​នៅ​តាម​ឡូត៍​ដាយ​ស្របច្បាប់​ថយ​ចុះ​ ។​
​រីឯ​ចំណូល​ដែល​បាន​មក​ពី​ការ​ធ្វើ​អាជីវកម្ម​គន្លង​ដាយ​តាម​រូបភាព​វិនិយោគ​លក់​ឲ្យ​ឧកញ៉ា​ទាំង​ពីរ​រូប​ខាងលើ​ដែល​ក្នុង​មួយ​ឆ្នាំៗ​តម្លៃ​រាប់​ពាន់​លាន​រៀល​នោះ​ មិន​បាន​ចូល​ក្នុង​ខ្ទង់​ថវិកាជាតិ​ទេ​ ។​

...

​ឧកញ៉ា​ទាំង​ពីរ​ខាងលើ​នេះ​ មិន​លើក​ទូរស័ព្ទ​អ្នកកាសែត​នោះ​ទេ​ ។​ ដូច្នេះ​ គេ​មិន​អាច​រក​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​ករណី​នេះ​បាន​ឡើយ​ ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print