កំពង់ស្ពឺ ៖ ព្រះចៅអធិការវត្ត ស្រះឃ្លាំ បានសុគតមិនដឹងមូលហេតុសង្ស័យមានគេលួចដាក់ថ្នាំបំពុល បន្ទាប់ពីព្រះអង្គអាពាធហើយពុទ្ធបរិសទ្ធ័បញ្ជូនយកទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រវិញ។
ហេតុការណ៍ភ្ញាក់ផ្អើលព្រះចៅអធិការវត្តអាពាធកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥បន្ទាប់ពីព្រះអង្គត្រឡប់មកពីការដ្ឋានសាងសង់ផ្លូវថ្នល់វិញមកគង់នៅក្នុងវត្តស្រះឃ្លាំស្ថិតនៅក្នុងភូមិត្រពាំងអណ្តូង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ចៅអធិការវត្តដែលសុគតមានឈ្មោះ ពូន វណ្ណអាត អាយុ៣៦វស្សារ គង់នៅក្នុងវត្តខាងលើមានស្រុកកំណើតនៅ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
ប្រភពព័ទ៌មានពីលោកតា ម្នាក់បាននិយាយឲ្យដឹងថាចៅអធិការវត្តសុគតសង្ស័យគេបំពុលទើបសុគតបែបនេះដោយសារតែលោកគ្រូនៅកន្លែងការដ្ឋានសង់ផ្លូវទៅមកមិនមានអ្នកណាដឹង។
ប្រភពបន្តថា ជំហានដំបូង គេនៅមិនកំណត់ថា ជាករណីអ្វីនោះទេ ខណៈដែលសមត្ថកិច្ចជំនាញកំពុងធ្វើកោលស្យវិច័យយ៉ាងយកចិត្តទុកដាក់ បំផុត ។
ព្រះចៅអធិការវត្តស្រះឃ្លាំសុគត ដោយមិនដឹងមូលហេតុ សង្ស័យមានអ្នកបំពុល
...