FBI​ ព្រមាន​ពី​ការ​វាយប្រហារ​ភេរវ​ កម្ម​នៅ​ថ្ងៃ​ឯករាជ្យ​អា​មេ​រិ​ក​ ​

ចែករំលែក៖

មន្ដ្រី​អា​មេ​រិ​កបាន​ខិតខំ​តាមដាន​ រាល់​សកម្មភាព​របស់​ជនសង្ស័យ​ដែល​ អាច​វាយប្រហារ​ភេរវកម្ម​នៅ​ថ្ងៃ​ឯករាជ្យ​ អា​មេ​រិ​ក​។​ ក្រុម​ FBI​ បាន​បើក​ការ​ ស៊ើបអង្កេត​ទៅ​លើ​បុគ្គល​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ IS​។​

​បណ្ដាញ​ព័ត៌មាន​ ABC​ របស់​អា​មេ​ រិ​ក​កាលពី​ថ្ងៃ​ទី​២៩​ ខែមិថុនា​ បាន​ផ្សាយ​ ថា​ FBI​ និង​ក្រសួង​សន្ដិសុខ​អា​មេ​រិ​ក​ DHS​ បាន​ព្រមាន​ពី​ការ​វាយប្រហារ​ភេរវ​ កម្ម​ក្នុង​ថ្ងៃ​ទិវា​ឯករាជ្យ​របស់​អា​មេ​រិ​ក​ដែល​ នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​៤​ខែកក្កដា​ខាង​មុខ​ នេះ​ ។​
​ការ​ព្រួយបារម្ភ​ខាងលើ​នេះ​បាន​កើត​ ឡើង​ក្រោយ​ពេល​ក្រុម​អ៊ិ​ឹ​ស្លា​ម​បង្កើត​រដ្ឋ​ IS​ បាន​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ ទៅ​លើ​អា​មេ​រិ​ក​ក្រោយ​ពេលបាយ​វាយ​ ប្រហារ​ជា​ច្រើន​លើក​នៅ​តំបន់​អឺរ៉ុប​។​

​ការ​ព្រមាន​ខាងលើ​ក្នុង​គោលដៅ​ស្នើ​ដល់​មន្ដ្រី​ក្នុង​តំបន់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ ខ្ពស់​ក្នុង​ថ្ងៃ​ឯករាជ្យ​ ។​ នៅ​ពេល​នេះ​ដែរ​ ក្រុម​សន្ដិសុខ​អា​មេ​រិ​កបាន​ចាប់ខ្លួន​ជនសង្ស័យ​៧​នាក់​ក្នុង​រយៈពេល​២​សបា្ដហ៍​ ។​ ប្រធាន​គណៈកម្មការ​សន្ដិសុខ​មក​ពី​ព្រឹទ្ធសភា​អា​មេ​រិ​ក​លោក​ Michael​ Mccaul​ បាន​ព្រមាន​ថា​អា​មេ​រិ​ក​ត្រូវ​តែ​ការពារ​សន្ដិសុខ​ឱ្យ​បាន​ល្អ​ប្រសើរ​បំផុត​នៅ​ថ្ងៃ​ ឯករាជ្យ​។​

...

​លោក​ McCaul​ បានឱ្យ​ដឹង​ថា​ ក្រុម​ ខ្មាន់កាំភ្លើង​អិ​ស្លា​ម​បង្កើត​រដ្ឋ​អាច​វាយ​ ប្រហារ​នៅ​ចុង​សបា្ដហ៍​នេះ​ ។​ ការ​វាយ​ ប្រហារ​កន្លង​មក​របស់​ក្រុម​អិ​ស្លា​ម​បង្កើត​ រដ្ឋ​ IS​ នៅ​ក្នុង​ប្រទេស​បារាំង​សបញ្ជាក់​ ឱ្យ​ឃើញ​ថា​ ក្រុម​អ៊ិ​ប​ស្លា​ម​បង្កើត​រដ្ឋ​ IS​ បាន​បង្កប់ខ្លួន​នៅ​គ្រប់​ទិស​ទី​ក្នុង​ទឹកដី​អា​មេ​ រិ​ក​និង​អឺរ៉ុប​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print