ខ្លួនមានជម្ងឺរវល់​ទៅ​ព្យាលបាល ត្រលប់មកមើលដីគេ​លួច​​ធ្វើប្លង់លក់ សង្ស័យ​មានការ​ឃុបឃិត​ពី​អាជ្ញាធរ​ អ្នកទិញចិត្តធម៏ប្រគល់ឧ្យវិញតែសុំដូរ

ចែករំលែក៖

ប៉ោយប៉ែត ៖​ ដោយសាតែមានការឃុបឃិតគ្នាពីសំណាក់អាជ្ងាធរភូមិដី​មួយល្វែងមានទទឹង​៤​​គុណ​​​២០​ម៉ែត្រដែលឋិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់ក្រុងប៉ោយប៉ែតជា​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ត្រូវ​បាន​គេ​លួច​​ធ្វើប្លងលក់ ឲ្យ​គ្រួសារ​មួយ​នៅជាប់ព្រំដីគ្រាដែលស្រ្តីរួបនោះរវល់ព្យាបាលជម្ងឺ ។គេសង្ស័យ​មានការ​ឃុបឃិត​ពី​អាជ្ញាធរ​ភូមិ ​តែ​សំណាងល្អ​អ្នកទិញ​ចិត្តធម៏ព្រម​ប្រគល់ដីឲ្យ​វិញ​គ្រាន់តែ​មានការ​ដោះ​ដូរ​ដីនៅ​ ជាប់​គ្នាដដែល​។
​ហេតុការណ៍​នេះបានកើតនៅក្នុង​ភូមិ​សាមគ្គី​មាន​ជ័យ ​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។ ​ស្ត្រីរងគ្រោះ​ដែល​គេ​លួច​ធ្វើប្លង់​ដីលក់នោះមាន​ឈ្មោះ​ហិន​ សា​រឹម ​អាយុ​៥២​ឆ្នាំ​ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ និង​មាន​ទីលំនៅ​ភូមិ​-សង្កាត់​-ក្រុង​ប៉ោយ​ប៉ែ​ត​។
​បើតាមការឧ្យដឹងពី​ស្ត្រីជាម្ចាស់ដី​ ប្រាប់​ថា​ ដី​របស់​គាត់​បាន​ទិញ​ត​ពី​គេ​ក្នុងអំឡុង​ឆ្នាំ​២០០៨​ ដោយមានប្លង់ទទួលស្គាល់ពីសំណាក់អាជ្ងាធរ បុ៉ន្តែដោយ​គាត់​មិន​បាន​រស់​នៅទេ​ តែ​បានទៅមើលម្ដងម្កាលព្រោះខ្លួនគាត់(ម្ចាស់ដី)​មាន​ជម្ងឺ​បាន​ទៅ​សំរាក​ព្យាបាល​នៅ​ឯ​ខេត្តបាត់ដំបង​ លុះពេល​​​ត្រឡប់​មក​វិញនៅដើមឆ្នាំ២០១៥​ស្រាប់តែ​ឃើញ​គេ​ចាក់​ដី​ពេញ​លើ​ដី​របស់​គាត់​មានទាំងថែមទាំងយកគ្រឿងម៉ាស៊ីន​បុក​គ្រឹះគ្រោងសង់​​ផ្ទះ​ធំ​ទៀត​​។
​បើទោះជាបែបណាក៏ដោយ ​ស្ត្រីរងគ្រោះ​រូប​នេះ​ ​ក្រោយ​ពី​គាត់​ធ្វើការ​តវ៉ា​ទៅ​អាជ្ញាធរ​ភូមិ​ និង​សង្កា​ត់រួមទាំងអ្នកទិញ​ព្រម​ធ្វើការ​សម្រុះសម្រួល​ប្រគល់​ដី​ឲ្យ​០១​ល្វែងវិញ ​ប៉ុន្តែ​សុំ​ដូរទៅ​ទីតាំង​ដែល​នៅ​ជាប់​​ដី​របស់​ស្ត្រី​រង​គ្រោះ​ដដែលពីកើត​ឧ្យទៅខាងលិច។ គ្រួសារ​មួយដែលអ្នកទិញដីនោះ​មាន​ប្ដី​ឈ្មោះ​ជា​ ចំរើន​ អាយុ​៤៤​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​ហាន ​សុ​ភី​ អាយុ​៣៤​ឆ្នាំ​ ជាម្ចាស់​បូ​រី​ចំរើន​សៀវ​ភីង​ និង​ជា​អ្នកទិញ​ដី​របស់​ស្ត្រី​ខាងលើ​ប្រាប់​ថា​ ដី​នេះ​គ្រួសារ​គាត់​ទិញ​ពី​ស្ត្រី​ម្នាក់​នៅ​ភូមិ​ក្បាលស្ពាន​០២​ឈ្មោះ​ចែ​ មួយ​ អាយុ​ជាង​៣០​ឆ្នាំ​ តម្លៃ​ជាង​១ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដោយ​គេ​មាន​ឯកសា​រដីគ្រប់គ្រាន ់ទើប​ពួក​គាត់​ហ៊ាន​ទទួល​ទិញ​ បើដឹងថាដីនេះមានបញ្ហាក៏លោកមិនរវល់ដែរ ម្យ៉ាងទៀតលោកមិនចង់មានទំនាស់លោក។ ​ប្រគល់​ដី​០១ល្វែង​​​ឲ្យ​ទៅ​ស្ត្រី​ខាងលើ​វិញ ​ប៉ុន្តែ​សុំ​ដូរ​ទីតាំង​យក​ពី​ជញ្ជាំង​បូ​រី​របស់​ខ្លួន​ទុក​ឡូ​​ខាងលិច​ឧ្យស្រ្តីរងគ្រោះ តែ​ជាប់​គ្នា ​។ ​ចំណែកភាគីរង​គ្រោះ​បាន​ឯកភាព​ទទួលយក​ដី​ដែល​ដោះ​ដូរ​នោះ​ ដោយ​មិន​បដិសេធ​​ទេ​ហើយ​កំពុង​រង់​ចាំ​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ធ្វើ​បែបបទ​ដោះ​ដូរ​ទីតាំង​ដី​នោះ​ឲ្យ​ ព្រោះ​ពាក្យសុំ​កាន់កាប់​ដីធ្លី​ចាស់​កំពុង​ដាក់បញ្ចាំ​អង្គការ​ដើម្បីយកប្រាក់មើលជម្ងឺ​រហូត​ដល់​ទៅ​០១​ម៉ឺន​ដុល្លា​។ ​ ​ម្យ៉ាង​មិន​ចង់​ឲ្យ​ខាង​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី​គេ​ថា​ ដី​គាត់​ស្ថិត​ក្នុង​ជម្លោះ​។​
ទាក់ទិនទៅនិង​ស្ត្រី​ឈ្មោះ​ចែ​មួយ​ដែល​រង​ការ​ចោទ ថា​ លួច​ធ្វើប្លង់លក់​ដី​របស់​ស្ត្រី​ឈ្មោះ​ហិន ​សា​រឹម ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ឡើយដោយសួរកលេខទូរសព្ទ័ពីអាជ្ងាធ ថាមិនស្គាល់លេខទូរសព្ទ័។​​ចំពោះ​លោក​មុំ​ ម៉ា​រិ​ន​ មេ​ភូមិ​សាមគ្គី​មាន​ជ័យ​ពេលដែលក្រុមអ្នកសារព័ត៏មានសួបែជាឆ្លើយមានការយល់ច្រលំទំនងជា​ជួយ​លាក់បាំង​រឿងអាស្រូវ​នេះ​​​ដែរ។ពេល​សាកសួរ​រក​ឈ្មោះ​អ្នកលក់​ដី​ទៅ​ឲ្យ​គ្រួសារ​ខាងលើ​បែរ​ជា​ ឆ្លើយ​ថា​មិន​ស្គាល់ទៅទៀត។​ មេ​ភូមិ​រូប​នេះ​បាន​លើក​ឡើង​ថា ​បញ្ហា​ខាងលើ ​គឺ​វា​កើតឡើង​ដោយសារ​ច្រឡំ​ដី​គ្នាទៅវិញ ​ហើយ​គ្រួសារ​អ្នកទិញ​ៗ​តែ​២​ឡូ​​​បែរ​ជា​ចាក់​ដី​ និង​បុក​គ្រឹះទាំង​៣​ឡូ​ ​ប៉ុន្តែ​ទទួលស្គាល់​ថា​ គាត់​ដឹង​ឮ​រឿង​ទិញ​លក់ផងដែរ​។ប្រភពដោយឡែកបានលើកឡើងថាចំពោះបញ្ហាដីមានទំនាសឬគ្មានទំនាសអាស្រយ័ទៅលើអាធរភូមិជាអ្នកគ្រប់គ្រងតែបើអាជ្ងាធរភូមិឃុបឃិតគ្នាជា១ឈ្មួញមានលុយហើយដីនៅចំណុចកន្លែងនោះគីពិតជាមានរឿង។

20150701-100654.jpg

20150701-100710.jpg

20150701-100703.jpg

20150701-100717.jpg

...

20150701-100727.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print