ភិក្ខុ ឡុង ចន្ថា គេចខ្លួនពីសមត្ថកិច្ច និងមិនព្រមលាចាកសិក្ខាបទឡើយ

ចែករំលែក៖

ខេត្តតាកែវ៖ ភិក្ខុ ឡុង ចន្ថា គេចខ្លួនពីសមត្ថកិច្ច និងមិនព្រមលាចាកសិក្ខាបទ តាមកិច្ចសន្យានោះឡើយ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ ប្រាប់អង្គភាព «នគរដ្រេហ្គន» នាយប់មុននេះបន្តិច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នេះ ។ លោក ជួង វ៉ាន បានបន្តថា៖ ជាគោលការណ៍បន្ត មានតែធ្វើរបាយការណ៍ស្នើសុំគោលការណ៍ សូមទូលប្រគេនថ្វាយសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក មានចំណាត់ការ។
សូមបញ្ជាក់ថា៖ ភិក្ខុ ឡុង ចន្ថា ដល់ថ្ងៃកំណត់ លាចាកសិក្ខាបទ ថាមិនទាន់អស់និស្ស័យព្រះពុទ្ធសាសនា ហើយរងការរិៈគន់ថា សង្ឃអង្គនេះ និយាយមិនពិត មិនគិតពីបុណ្យនិងបាប នូវពាក្យភូតកុហក របស់ខ្លួន។
បើយោងតាមកិច្ចសន្យា របស់ភិក្ខុ ឡុង ចន្ថា គង់នៅវត្ត ភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ គឺសុំលាចាកសិក្ខាបទ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។ ក្នុងនោះ ភិក្ខុ ឡុង ចន្ថា សរេសរក្នុងកិច្ចសន្យាថា៖ ដោយពេលថ្មីៗនេះមានសំឡេងបែកធ្លាយ តាមហ្វេសប៊ុកជាមួយនឹងស្ត្រីម្នាក់ ដែលនាំអោយប៉ះពាល់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ បើគិតក្នុងទោសព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំឱ្យខូចតម្លៃព្រះពុទ្ធសាសនា ខ្ញុំព្រះករុណាអាត្មាភាព សុំលាចាកសិក្ខាបទ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ ផ្ទុយទៅវិញ
ដល់ថ្ងៃកំណត់ លាចាកសិក្ខាបទ ភិក្ខុ ឡុង ចន្ថា« ថាមិនទាន់អស់និស្ស័យព្រះពុទ្ធសាសនា ដូច្នេះកិច្ចសន្យាមិនចង់អោយខូចតម្លៃព្រះពុទ្ធសាសនា និងទៅជាយ៉ាងណាវិញ?»។
ក្នុងនោះ ភិក្ខុ ឡុង ចន្ថា បានបង្ហោះលើ Facebook ផ្លូវការ នៅថ្ងៃនេះថា៖ «ទូលព្រះបង្គំសូមទូលប្រគេនថ្វាយសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក នឹង នឹងព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត
ហើយសូមជូនដំណឹងដល់ញាតិញោមជាទីស្រលាញ់ពេញចិត្តទាំងក្នុងនឹងក្រៅប្រទេសជាទីរាប់អាន ទូលព្រះបង្គំសូមទូលថ្វាយ និងចម្រើនពរថា ដោយនិស្ស័យព្រះផ្នួសរបស់ខ្ញុំព្រះករុណា អាត្មាភាព មិនអស់និស្ស័យនៅឡើយនោះ ទូលព្រះបង្គំទទួលកំហុស និងប្រព្រឹត្តឱ្យបានល្អតាមព្រះវិន័យ អោយល្អប្រសើរឡើងវិញ។
ពាក់ព័ន្ធករណីនេះ លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានប្រាប់អង្គភាព«នគរដ្រេហ្គន» នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា៖ តាមពិត ភិក្ខុ ឡុង ចន្ថា បានប្រព្រឹត្តខុសនឹងវិន័យសង្ឃ ដែលនាំអោយប៉ះពាល់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ បើគិតក្នុងទោសព្រះវិន័យ ដោយសារសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ។ កន្លងមកទាំងគណៈសង្ឃក្រុមការងារមិនបានបង្ខំអោយលោកសឹកទេ តែភិក្ខុ ឡុង ចន្ថា ស័្មគ្រលាចាកសិក្ខាបទ ដោយខ្លួនឯង ខណៈទទួលកំហុស និងយល់ឃើញថា ប៉ះពាល់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ ។ លោកបន្តថា៖ ទោះជាគ្មានមន្ត្រីសង្ឃថ្នាក់ស្រុក-ខេត្ត មិនដល់ថ្នាក់ចាប់បង្ខំលោកសឹកក៏ដោយ ក៏គួរតែគោរពតាមកិច្ចសន្យានោះទៅល្អបាត់ទៅហើយ។
មានមជ្ឈដ្ឋានជាច្រើនពីពុទ្ធបរិស័ទ្ធចាំមើល ថាតើ ភិក្ខុ ឡុង ចន្ថា គោរពកិច្ចសន្យាឬអត់ ..! ទីបំផុតនៅយប់ថ្ងៃទី១៤ នេះ មិនលាចាកសិក្ខាបទ ហើយរត់គេចខ្លួនបាត់ស្រមោល៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print