Messi បរិច្ចាកថវិកាផ្ទាល់ខ្លួនកន្លះលានអឺរ៉ូជួយដល់មន្ទីរពេទ្យនៅប្រទេសកំណើតបន្ថែមទៀត

ចែករំលែក៖

កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបយក្ស Barcelona កីឡាករ Lionel Messi បានបរិច្ចាកថវិកាផ្ទាល់ខ្លួន ប្រមាណជាកន្លះលានអឺរ៉ូដើម្បីជួយដល់មន្ទីរពេទ្យ ជាច្រើនកន្លែងនៅក្នុងប្រទេសអាហ្សង់ទីនដែលជាប្រទេសកំណើតរបស់លោកដើម្បីចូលរួមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងកើតមានពេញពិភពលោក។
តាមការអះអាងរបស់អង្គការ Casa Garrahan ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីនបានបញ្ជាក់ថា ថវិកាប្រមាណជា៥៤ម៉ឺនដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់ការទិញឧបករណ៍ការពារជាច្រើនប្រភេទ សម្រាប់ក្រុមការងារជំនាញសុខាភិបាលក្នុងប្រទេសនេះ។
សូមបញ្ជាក់ថា កាលពីខែមេសាកន្លងទៅកីឡាករ Messi ព្រមទាំងមិត្តរួមក្លិបបានសម្រេចកាត់ប្រាក់ខែរបស់ខ្លួនប្រមាណជា៧០ភាគរយ និងសន្យាផ្តល់ថវិកាបន្ថែមទៀតដើម្បីជួយ ដល់បុគ្គលិករបស់ក្លិបនិងធានាថាពួកគេនឹងនៅ តែទទួលបានប្រាក់កម្រៃ១០០ភាគរយដូចធម្មតារហូតដល់ពេលជំងឺកូវីដ១៩ត្រូវបានបញ្ចប់៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print