ជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ចូលលួចក្នុងរោងចក្រកាត់ដេរយកប្រាក់អស់ជាង៣ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកណ្ដាល៖ រោងចក្រកាត់ដេរមួយកន្លែងយីហោ​” វិនសេតហ្គាមែន​” ត្រូវជនមិនស្គាល់អត្តសញ្ញាណ ចូលលួចគាស់ទូរដែកប្រមូលយកលុយអស់ជាង៣ម៉ឺនដុល្លារ នៅវេលាម៉ោង១​រំលងអធ្រាតឈានចូល ថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២០ ​ស្ថិតក្នុងភូមិព្រែកតូច​ ឃុំព្រែកដាច់​ ស្រុកលេីកដែក​ ខេត្តកណ្ដាល​។

មន្ត្រីនគរបាលស្រុកលើកដែក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ ឃឹម​ ឃុន​ ភេទប្រុស​ អាយុ៧៩ឆ្នាំ​មុខរបរ​ ប្រធានរដ្ឋបាលរោងចក្រ​ មានទីលំនៅភូមិត្រពាំងឈូក​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ​មិនស្គាល់អត្តសញ្ញាណ ​។

ដោយឡែកសម្ភារបាត់បង់មាន៖ ប្រាក់រៀលប្រហែល២០លានរៀល​,​ប្រាក់ដុល្លារប្រហែល៣០,០០០ដុល្លារសហរដ្ឋអាមេរិក និងសម្ភារចាប់យករួមមាន៖សោរ សូឡិចចំនួន​៦​  សន្ដក៣ និងខូច​៣,​ដែកញូមចំរឹងបង្អួច​ ចំនួន០១,​ខ្សែ​ភ្លេីងស៊ឺរ៉ែន​២​កំណាត់​,​ទូរ​ដែកចំនួន៣ទូច្នៃ​ ចំនួន២​ទូអូតូ០១។

​ប្រភពដដែលបន្តថា យោងតាមកាមេរ៉ាសុវត្ថិភាព នៅយប់ថ្ងៃទី១៤ ខែឧសភា​ឆ្នាំ២០២០​ នៅចន្លោះម៉ោង១​ ដល់ម៉ោង៣ទៀបភ្លឺ​ មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម​  បានគាស់ទំលុះទំលាយបន្ទប់ការិយាល័យរដ្ឋបាល​ រួចគាស់ថតតុរបស់គណនេយ្យ​ គាស់ថតតុរបស់អនុប្រធានរោង​ចក្រនិងកាត់សោទូរដែកឆ្នៃបន្ទះធម្មតា​ រួចចាក់សោ ទូរដែកអូតូ បេីកយកប្រាក់អស់សរុបចំនួនប្រហែល២០លានរៀលនិងប្រាក់ដុល្លារប្រហែលជា៣០,​០០០ម៉ឺនដុល្លារសហរដ្ឋទៅបាត់តែម្ដង។

បច្ចុប្បន្ន​ចំពោះករណីនេះ​ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕ដោយ៖ស្អាង ជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print