ខេត្តបាត់ដំបង ៖ មនុស្ស២នាក់ត្រូវឃាត់ខ្លួន និងថ្នាំញៀនប្រភេទក្រាមពណ៌សចំនួន៣ថង់ ថ្នាំគ្រាប់ប្រភេទ(wy)ចំនួន១៥៣គ្រាប់ព្រមទាំងថ្នាំប្រភេទគ្រវីចំនួន ៥៨គ្រាប់ត្រូវបានសមត្ថកិច្ច្ចរឹបអូសក្នុងករណីជួញដូរថ្នាំញៀន។
ការបង្ក្រាបគរឿងញៀននេះប្រព្រឹត្តទៅវេលោម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៦ ភូមិកំពុងចម្លងលើឃុំតាក្រី ស្រុកកំរៀងខេត្តបាត់ដំបង ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិ ការដ្ឋាននគរបាលស្រុកកំរៀង ។
មន្រ្តីនគរបាលស្រុកកំរៀងបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលពាក់ព័ន្ធជួញដូរថ្នាំញៀនហើយត្រូវឃាត់ខ្លួននោះមាន ឈ្មោះ មាក់ មុត ភេទ ប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំពុងចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង និង ឈ្មោះហែម មុន្នីនាថ ភេទស្រី អាយុ ១៧ឆ្នាំរស់នៅភូមិ ស្វាយ ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
រីឯវត្ថុតាងចាប់យកបានរួមមាន ៖-ម្សៅក្រាមពណ៌សថ្លា មានចំនួន ០៣ថង់ ច្រកក្នុងថង់ប្លាស្ទិកពណ៌ថ្លាស ថ្នាំគ្រាប់(wy) ចំនួន១៥៣គ្រាប់ ថ្នាំប្រភេទគ្រវីចំនួន ៥៨គ្រាប់ ទូរសព្ទ័ដៃ០១គ្រឿងម៉ាកអាយហ្វូន ប្រាក់ខ្មែរចំនួន៣០០០០០(សាមសិបមឺុនរៀល)និងថង់សម្រាប់វេចខ្ចប់មួយចំនួន។
ជនសង្ស័យទាំងពីរនាក់ខាងលើនេះរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី១៥ ខែ ឧសភា នេះ ៕ដោយ៖ប្រាថ្នា