ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាបង្ហាញមុខក្រុមជនសង្ស័យ៩នាក់ប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីម៉ោង២រំលោងអធ្រាត្រ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់-ខណ្ឌជ្រោយចង្វា។
យោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ១.ប៉ាវ ម៉េងហេង អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ២.ឈ្មោះ នី រ៉ាហៅសី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ៣. ឈ្មោះ សួន និមិត្ត ហៅម៉ៅ អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្តោះអាសន្នក្នុងបុរីប៉េងហួត ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ៤.ម៉ែន សាមិត្ត អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្តោះអាសន្នក្នុងបុរីប៉េងហួត ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ៥.ឈ្មោះចាន់ ដារ៉ា ហៅវិន អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៦៣០ ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វា ៦.ឈ្មោះម៉ៅ សុផាន់និត អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ២១អា ភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា ៧.ឈ្មោះកែវ រតនា អាយុ២៦ឆ្នាំ មុខរបរកម្មករចាក់សាំងក្រុមហ៊ុនសូគីម៉ិច មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ១៩២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ៨.ឈ្មោះ សឿន កានីន ហៅវីន អាយុ២៤ឆ្នាំ មុខរបរបើករថយន្តដឹកដី មានទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា និងទី៩.ឈ្មោះ យ៉ាត វៃ អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាក្រាង ឃុំតាក្រាង ស្រុកបាធាយ ខេត្តកំពង់ចាម។
វត្ថុតាងដកហូតរួមមានថ្នាំក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីនចំនួន៦កញ្ចប់តូចម៉ូតូ៥គ្រឿង និងប្រដាប់ប្រដារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំងអស់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រួមនឹងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ