ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ១៦ខែឧសភា ឆ្នាំ២០២០ នេះ
-អ្នកជាសះស្បើយថ្មីចំនួន ១នាក់
-សរុបអ្នកជាសះស្បើយមានចំនួន ១២២នាក់
-មិនមានបាត់បង់ជីវីត
-សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់។
ថ្ងៃនេះផងដែរ ក្នុងនាមថ្នាក់ដឹកនាំមជ្ឈមណ្ឌលព័ត៌មាន នគរវត្ត សូមសម្តែងការគោរពកោតសរសើរចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ កូវីដ-១៩(Covid-19) ឱ្យបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ។
ទន្ទឹមនឹងលទ្ធផលប្រកបដោយការរីករាយនេះ ក៏សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការ និងទប់ស្កាត់ការឆ្លងជំងឺ Covid-19 នេះ។
ត្រូវចងចាំថា”យេីងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចយេីងទេ បេីយេីងធ្វេសប្រហែស។
បេីយេីងធ្វេសប្រហែសបុគ្គលគ្រប់រូបត្រូវបន្តការពារការចម្លងវីរុសកូវដ-១៩ ឲ្យបានខ្ជាប់ខ្ជួនជាបន្តទៀត បេីទោះបីជាស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ហាក់ដូចជាមានភាពធូរស្បេីយក៏ដោយ។
សូមបងប្អូនជនរួមជាតិ ទទួលបាននូវសុខភាពល្អ ជានិច្ច៕
ដោយ៖ សុខ ខេមរា