ភ្នំពេញ៖ តារាចម្រៀង កញ្ញា សូ លីកា បានសម្រាលកូនតំណក់ឈាមលើកដំបូងរបស់នាងនិងគូស្នេហ៍នៅព្រឹកថ្ងៃទី១៦ ខែ ឧសភានេះ។ ដំណឹងសម្រាលកូនប្រុសនេះត្រូវបានបញ្ជាក់ក្រោយពីតារាស្រីរូបនេះបានបង្ហោះរូបថតនាងនិងកូនប្រុសកាលពីល្ងាចថ្ងៃនេះផងដែរ។
ពេជ្រ សូលីកា បានពរពោះដំណក់ឈាម ជាមួយគូដណ្តឹង លោកគឹម ហាន ទាំងមិនទាន់រៀបការនេះ ។ តាមសារដែលនាងបង្ហោះបានបញ្ជាក់ថា កូនប្រុសនាងឈ្មោះ ហង្ស អ៊ារីវ៉េនស្តេទម្ងន់២,៩គីឡូក្រាម។ ការបង្ហោះសារអមដោយរូបកូនប្រុសដែលមានសម្បុរសក្បុសគួរឲ្យខ្នាញ់នេះទទួលបានការសារទរលើកទឹកចិត្តច្រើនពីអ្នកគាំទ្រ។ គេដឹងដែរថា កូនប្រុសនាងគឺជាកម្លាំងចិត្តរបស់នាងក្រោយពីជួបរឿងអាក្រកក់ក្នុងជីវិតព្រោះតែម្តាយក្លាយជាឃាតករសម្លាប់មនុស្សនោះ។ ក្រោយមានផ្ទៃពោះនិងរឿងរ៉ាវជីវិតនេះបានធ្វើឲ្យនាងផ្អាកការងារសិល្បៈទាំងស្រុងដែលធ្វើឲ្យនាងបាត់មុខជាលើកទី២នៅផលិតកម្មនេះ។ ទើបបញ្ចេញបទចម្រៀងថ្មីមែន ប៉ុន្តែជាបទចម្រៀងដែលផលិតមកជាយូគឺមុនពេលនាងមានផ្ទៃពោះម្ល៉េះ។
គួរបញ្ជាក់ដែរថាពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអតីតសង្សាររបស់ថៃ នារីសុជាតា គឺលោកគឹម ហាន ទាំង ចម្រូងចម្រាស កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយពេលនេះនាងពពោះកូនដំបូងជិត៥ខែ ទៅហើយ ដោយលុបចោលគម្រោងចូលរោងការនៅឆ្នាំ២០២០នេះ យ៉ាងទាន់ហន់ ព្រោះពោះកាន់តែរីកធំ ហើយម្តាយជាប់ឃុំ ។ ឱកាសស្តារមុខមាត់នៅហង្សមាសត្រូវបានបាត់ទាំងស្រុក ទាំងការថតភាពយន្តរឿង “អាពាហ៍ពិពាហ៍ចៃដន្យ” និងការធ្វើជាតារាចម្រៀង ប៉ុន្តែពេលនេះ សូលីកា នឹងអាចបញ្ចប់អាជីពមួយនេះ នាពេលខាងមុខ តាមរយៈការកសាងគ្រួសារមួយនៅលើទឹកដីអូស្ត្រាលី៕ ដោយ វឌ្ឍនា