មន្ទីរបរិស្ថានខេត្តរតនគិរីបង្ហាញវត្តមានសត្វព្រៃច្រេីនប្រភេទ

ចែករំលែក៖

ខេត្តរតនគិរី​ ៖​ តាមរយៈ​ការប្រេីប្រាស់ដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន១២គ្រឿង ដេីម្បី​ថតវត្តមានសត្វព្រៃក្នុងឧទ្យានជាតិ​វីរៈជ័យ ចាប់តាំងពីខែមេសា ឆ្នាំ២០១៩ ដល់ចុងខែមេសា ឆ្នាំ២០២០ រកឃេីញវត្តមានដូចជា​ ៖​ ខ្លាពពក ខ្លាញីថ្មកែវ ប្រើស ឈ្លូស សត្វតេះ សំពោច ជ្រូកព្រៃ ខ្លាឃ្មុំ និងសត្វស្លាបជាដើម​ ដែលស្ថិតក្នុង​ផែនការ​ចាំបាច់ត្រូវយក​ចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស​។

ផ្តេីមចេញពីការប្រេីប្រាស់ដាក់ម៉ាស៊ីនថត​ស្វ័យ​ប្រវត្តិចាប់តាំងពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រុមមន្រ្តីឧទ្យានុរក្សឧទ្យានជាតិវិរៈជ័យ បានចុះប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២គ្រឿង ដែលក្រុមការងារដាក់ថត​វត្តមានសត្វព្រៃក្នុងឧទ្យានជាតិ​វីរៈជ័យ តាំងពីខែមេសា ឆ្នាំ២០១៩ ដល់ចុងខែមេសា ឆ្នាំ២០២០ ដោយទីតាំងទី១ ដល់ទីតាំងទី៥ ត្រូវបានដាក់នៅតាមជើងភ្នំហៀង ក្នុងភូមិសាស្រ្តស្ថិតតាមបណ្តោយព្រំប្រទល់ កម្ពុជា-ឡាវ និងទីតាំង៦ ដល់ទីតាំងទី១២ ត្រូវបានដាក់នៅទីតាំងភូមិសាស្ត្រស្ថិតតាមបណ្តោយអូរខាំផា។

តាមរយៈរូបភាពដែលត្រូវបានចាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ ទទួល​បានលទ្ធផលដ៏មានសារៈសំខាន់ ដោយក្នុង​នោះរួមមានសត្វព្រៃដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស ដូចជា ខ្លាពពក ខ្លាញីថ្មកែវ ប្រើស ឈ្លូស សត្វតេះ សំពោច ជ្រូកព្រៃ ខ្លាឃ្មុំ និងសត្វស្លាបជាដើម​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print