ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធដឹកនាំថ្នាក់ដឹកនាំ ក្នុងក្រសួងព័ត៌មាន បានអញ្ជើញទៅដាក់កម្រងផ្កា និងគោរព វិញ្ញាណក្ខន្ធ សព ការីនិពន្ធ នៅ ស្ថានីយ៏ទូរទស្សន៏ PNN។
សូមបញ្ជាក់ថា៖ លោក ខៀវ ភិរម្យ ទីប្រឹក្សា ក្រសួងព័ត៌មាន និងជាអ្នកចាត់ចែងព័ត៌មាន និង ជាការីនិពន្ធ នៅ ស្ថានីយ៏ទូរទស្សន៏ PNNដែលបានទទួលមរណកាល នៅ វេលាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២០ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ ( គាំងបេះដូង )។
សព លោក ខៀវ ភិរម្យ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋាន ស្ថិតក្នុងបុរីប៉ែងហួតបឹងស្នោរ គម្រោងទី៦ តាមផ្លូវជាតិលេខ ១ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
លោក ខៀវ ភិរម្យ ជាអ្នកសារព័ត៌មាន ជើងចាស់មួយរូប បានឆ្លងកាត់ការនិពន្ធ ប្រកបដោយវិជ្ជាជីវៈ ៕
...
ដោយ៖ សិលា