សម្តេចចៅហ្វា​វាំង​ គង់​ សំ​អុល​ នាំ​យក​ថវិកា​ចំនួន​១៤៣,៩៣៧,៦០០​រៀល​ បាន​មក​ពី​បុណ្យផ្កា​សាមគ្គី​ យក​ទៅ​ប្រគេន​វត្ដ​ចំនួន​២​ ក្នុង​ខេត្ដកំពង់ឆ្នាំង​ ដើម្បី​ចូលរួម​លើ​ស្ទួយ​វិ​ស​យ័​ព្រះពុទ្ធ​សាសនា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​៖​ សម្តេចចៅហ្វា​វាំង​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ និង​ជា​អ្នកតំណាង​រាស្ត្រ​ ខេត្ដកំពង់ឆ្នាំង​ បាន​នាំ​យក​ថវិកា​ចំនួន​១៤៣,៩៣៧,៦០០​រៀល​ ទៅ​ប្រគេន​ វត្ដ​នរាយណ៍រ​ង្ស៊ី​ និង​វត្ដ​សិរី​សួស្ដី​ ស្ថិត​នៅ​ឃុំ​ខុន​រ៉​ង​ ស្រុក​បរិបូណ៌​ ខេត្តកំពង់ឆ្នាំង​ ដែល​បាន​មក​ពី​បុណ្យផ្កា​សាមគ្គី​ រួម​ជាមួយ​ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ ដើម្បី​ចូលរួម​កសាង​នូវ​សមិទ្ធផល​នានា​ ដែល​កំពុង​ខ្វះខាត​ និង​បាន​ ចូលរួម​លើ​ស្ទួយ​វិ​ស​យ័​ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ​ និង​តាម​សំណូមពរ​ពី​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ យក​មក​កសាង​ ដែល​បច្ចុប្បន្ន​ វត្ដ​ទាំង​ពី​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ។​ពិធី​ដង្ហែរ​អង្គ​ផ្កា​នាំ​យក​ថវិកា​ ទៅ​ប្រគេន​ វត្ដ​ទាំង​ពី​នេះ​ បាន​ប្រព្រឹត្ដ​ទៅ​កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ ។​

s2

​សម្ដេចចៅហ្វា​វាំង​ បាន​បញ្ជាក់​ថា​៖​ បច្ច័យ​ដែល​ប្រមូល​បាន​ពី​អង្គ​ផ្កា​សាមគ្គី​ នា​ពេល​នេះ​មាន​ ១៤៣៩៣៧,៦០០​រៀល​ (​មួយ​រយ​សែសិប​បី​លាន​ប្រាំ​បួ​យ​រយ​សាមសិប​ប្រាំពីរ​ពាន់​ប្រាំមួយ​រយ​រៀល​)​ ដោយ​ក្នុង​នោះ​ ដើម្បី​ឲ្យ​ឆ្លើយ​តប​តាម​សំណូមពរ​ របស់​ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ដ​ សម្ដេច​ក៏​បាន​សម្រេច​ប្រគេន​ សម្រាប់​វត្ត​នរាយណ៍រ​ង្ស៊ី​ ចំនួន​៧២,១៤៥,៩០០​រៀល​ (​ចិតសិប​ពីរ​លាន​ មួយ​រយ​សែសិប​ប្រាំ​ពាន់​ប្រាំបួន​រយ​រៀល​)​ និង​ ប្រគេន​វត្ត​សិរី​សួស្តី​ ចំនួន​៧១,៧៩០,៧០០​រៀល​ (​ ចិតសិប​មួយ​លាន​ប្រាំពីរ​រយ​កៅសិប​ពាន់​ប្រាំពីរ​រយ​រៀល​ )​ ។​

​ក្នុង​ឱកាស​នោះ​ផង​ដែរ​ សម្តេចចៅហ្វា​វាំង​ គង់​ សំ​អុល​ បាន​បញ្ជាក់​ថា​៖​ ថ្នាក់ដឹកនាំ​ក៏​ដូច​រាជរដ្ឋាភិបាល​ តែងតែបាន​យកចិត្តទុកដាក់​ជា​និច្ច​ គិត​គួរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​ស​ថ្នាក់​ ដឹកនាំ​ នៅ​ក្នុង​ជួរ​ រាជរដ្ឋាភិបាល​កម្ពុជា​ តែងតែបាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ ដល់​ការ​កសាង​ និង​ អភិវឌ្ឍន៍​ ខេត្តកំពង់ឆ្នាំង​ ឲ្យ​មានការ​អភិវឌ្ឍ​ រីក​ចម្រើន​ លើ​គ្រប់​ស័​យ​ទាំង​វិស័យ​ ពុទ្ធចក្រ​ និង​អាណាចក្រ​ និយាយ​រួម​ និង​និយាយ​ដោយឡែក​ សម្រាប់​វិស័យ​ពុទ្ធចក្រ​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តែងតែបាន​ចូលរួម​កសាង​នូវ​សមិទ្ធផល​នានា​ នៅ​តាម​បណ្តា​វត្ត​ជា​ច្រើន​ នៅ​ក្នុង​ខេត្ត​ កំពង់ឆ្នាំង​នេះ​ ដើម្បី​ផ្តល់​ជាទី​គោរព​សក្ការៈ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ជា​អ្នក​គោរព​ប្រតិបត្តិ​ប្រពៃណី​ទំនៀមទម្លាប់​ ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ​ ។​

​សម្ដេចចៅហ្វា​វាំង​បាន​បន្ដ​ថា​៖​ អង្គ​ផ្កា​សាមគ្គី​នេះ​ គឺ​បាន​ធ្វើ​ឡើង​ តប​តាម​ការ​សន្យា​របស់​សម្តេចចៅហ្វា​វាំង​ រួម​ជាមួយ​ និង​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ កាលពី​ម្សិលមិញ​ ។​ ហើយ​ក្នុង​ឱកាស​នេះ​ សម្តេចចៅហ្វា​វាំង​ ក៏​បាន​សំណូមពរ​ដល់​ គណៈកម្មការ​វត្ត​ទាំង​ពីរ​ខាងលើ​ ត្រូវ​យក​បច្ច័យ​ដែល​បាន​ប្រមូល​បាន​នា​ពេល​នេះ​ យក​ទៅ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ​ ពិសេស​យក​ទៅ​កសាង​នូវ​សមិទ្ធផល​នានា​ ដែល​ជា​តម្រូវ​ ការ​ចាំបាច់​ សម្រាប់​ជាទី​គោរព​សក្ការៈរ​បស់បង​ប្អួ​ន​ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ ៕​

s1

s4

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print