ប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិនបានផ្សាយថាតៃវ៉ាន់គួរតែបញ្ចប់នូវភាព ស្រមើស្រមៃចង់បានឯករាជ្យផ្ដាច់ខ្លួន ចេញពីចិនដីគោក ។ ការប៉ុនប៉ងផ្ដាច់ ខ្លួននោះគឺជាថ្នាំពុលនាំឱ្យតៃវ៉ាន់វិនាស ។ សារព័ត៌មានស៊ីនហួរបានផ្សាយនូវអត្ថបទវិចារណកថាមួយបង្ហាញថា ការដែល គណបក្សប្រឆាំងកោះតៃវ៉ាន់ឡើងកាន់ អំណាចនឹងជំរុញឱ្យមានភាពតានតឹង ជាថ្មីរវាងចិននឹងតៃវ៉ាន់ដែលកំពុងតែ ប្រសើរឡើងក្រោយមានជំនួបពិភាក្សាជាប្រវត្ដិសាស្ដ្ររវាងមេដឹកនាំទាំង២នាពេលកន្លងមក។
នៅក្នុងអត្ថបទផ្សាយនោះបានបញ្ជាក់ ថា រាល់សកម្មភាពចង់បានឯករាជ្យ នោះបើទោះប្រើវិធីសាស្ដ្រណាក៏ដោយសុទ្ធតែជាថ្នាំពុលធ្វើឱ្យតៃវ៉ាន់ត្រូវរលាយជាមិនខាន។ ប្រសិនបើគ្មានសុខសន្ដិ ភាពស្ថិរភាពទេនោះរដ្ឋាភិបាលថ្មីនឹងជួប ផលលំបាកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយកុមារតៃវ៉ាន់នឹងក្លាយជាឥតន័យ “ដូចចាប់ត្រីនៅលើដើមឈើ”។ គណ បក្សប្រឆាំងធ្លាប់ដឹកនាំតៃវ៉ាន់កាលពីឆ្នាំ២០០០ដល់ឆ្នាំ២០០៨តែត្រូវបានទីក្រុងប៉េកាំងចាត់ទុកថាជាការដឹកនាំបង្កឱ្យ មានទំនាក់ទំនងតានតឹងរវាងចិននឹងតៃ វ៉ាន់ ។
ជាមួយគ្នានេះមេដឹកនាំថ្មីកោះតៃវ៉ាន់ ដែលទើបតែជាប់ឆ្នោតលោកស្រី Tsai Ing-wen បានអំពាវនាវឱ្យមានសេរី ភាពចរាចរណ៍នៅដែនសមុទ្រចិនភាគ ខាងត្បូងនិងរកដំណោះស្រាយដោយសន្ដិភាពបញ្ចប់វិវាទដែនអធិបតេយ្យក្នុង តំបន់នេះ។ ការអំពាវនាវខាងលើត្រូវ បានលោកស្រីប្រកាសដំបូងគេបង្អស់ ក្រោយទទួលបានជ័យជម្នះជាប្រវត្ដិសាស្ដ្រ។
សារព័ត៌មាន AP បានផ្សាយថា កាលពីថ្ងៃទី១៧ ខែមករា លោកស្រី Tsai Ing-wen បានប្រកាសថា តៃវ៉ាន់នឹង ធ្វើគ្រប់យ៉ាងដើម្បីបញ្ចប់ភាពតានតឹង នៅសមុទ្រចិនខាងត្បូងនិងសេរីភាពចរាចរណ៍នៅដែនសមុទ្រ ។ មេដឹនាំអាយុ ៥៩ឆ្នាំរូបនេះបានបញ្ជាក់ពីអធិបតេយ្យភាពប្រជុំកោះសែនកាគូឬដាវយូ ស្ថិត នៅដែនសមុទ្រចិនភាគខាងកើតដែល ពេលនេះស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុន។ ទន្ទឹមនឹងនោះលោកស្រីក៏បាន បញ្ជាក់ថាកោះតៃវ៉ាន់នឹងបន្ដកិច្ចការ មួយចំនួនដើម្បីពង្រឹងទំនាក់ទំនងជាមួយជប៉ុនផងដែរ ។
លោកស្រី Tsai Ing-wen ធ្លាប់ ជាមេធាវី និងជាប្រធានគណបក្ស DPP កាលពីថ្ងៃទី១៧ ខែមករា បានទទួលជ័យ ជម្នះនៅក្នុងការបោះឆ្នោតជាប្រវត្ដិសាស្ដ្រ នៅកោះតៃវ៉ាន់។ ចំណែកលោក Eric Chu ប្រធានគណបក្សកាន់អំណាចបាន ទទួលស្គាល់ពីការបរាជ័យរបស់ខ្លួន។
ក្នុងពេលជាមួយគ្នានេះអាមេរិកបានអបអសាទរដល់លោកស្រី Tsai Ing-wen ទទួលបានជ័យជម្នះក្នុងការបោះ ឆ្នោតហើយអាមេរិកនឹងបន្ដបង្កើតទំនាក់ ទំនងជាមួយតៃវ៉ាន់ដើម្បីសន្ដិភាពនៅ ក្នុងតំបន់។ ដោយឡែកភាគីចិនវិញក៏ បានបញ្ជាក់ដែរថា ចិននឹងបន្ដទំនាក់ ទំនងជាមួយតៃវ៉ាន់ប៉ុន្ដែចិនមិនអនុញ្ញាត ឱ្យតៃវ៉ាន់ប្រកាសឯករាជ្យផ្ដាច់ខ្លួនចេញពីចិនដីគោកជាដាច់ខាត ៕
ប្រែសម្រួល៖ ម៉ែវ សាធី