រថយន្ដ​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​លាំង​យូ​អេស​បើក​លឿន​ហួសកំណត់​ជ្រុល​ចង្កូត​ចូល​ប្រឡាយ​ធ្វើ​ឱ្យ​អ្នក​ជិះ​រង​របួសធ្ងន់​ស្រាល​៨​នាក់​

ចែករំលែក៖

​ខេត្ដបន្ទាយមានជ័យ​៖​ មនុស្ស​ប្រុស​ ស្រី​៨​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ដោយសារ​ជិះ​រថយន្ដក្រុង​របស់​ក្រុមហ៊ុន​លាំង​យូ​អេស​ដឹក​អ្នកដំណើរ​បើក​ក្នុង​ល្បឿន​ លឿន​ហួសកំណត់​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ ជ្រុល​ចង្កូត​ធ្លាក់​ប្រឡាយ ។

ggg

កាលពី​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​ ២០១៦​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ក្បែរ​សាលាស្រុក​អូរ​ជ្រៅ​ឋិត​ក្នុងភូមិ​កូប​ជើង​ ឃុំ​កូប​ ស្រុក​អូរ​ជ្រៅ​ ខេត្ដ​បន្ទាយ​ មាន​ជ័យ​ ។​

​សមត្ថកិច្ច​ស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា​រថយន្ដ​របស់​ក្រុម​ខាងលើ​ពាក​ស្លាក​លេខ​ភ្នំពេញ​ 3B-2777​ ពណ៌​ក្រហម​លា​យស​ ចង្កូត​ឆ្វេង​តែ​អ្នកបើកបរ​មិន​ស្គាល់​អត្ដសញ្ញាណ​ ។​

​ប្រភព​បន្ដ​ថា​ មុន​ពេល​កើតហេតុ​ មាន​ភ្លៀង​ធ្លាក់​ហើយ​រថយន្ដ​របស់​ក្រុមហ៊ុន​ខាងលើ​បាន​ធ្វើ​ដំណើរ​ខណៈ​មាន​ភ្លៀង​ ធ្លាក់​ផ្លូវ​រអិល​ពី​កើតមក​លិច​ឆ្ពោះ​ចូល​ ក្រុង​ប៉ោយ​ប៉ែ​ត​ក្នុង​ល្បឿន​លឿន​ដោយ​ មិន​បាន​គិត​ពី​សុវត្ថិភាព​របស់​អ្នក​ធ្វើ​ ដំណើរ​ឡើយ​។​ លុះ​មក​ដល់​កន្លែង​កើត​ ហេតុ​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ចង្កូត​ ធ្លាក់​ចូល​ប្រឡាយ​ធ្វើ​ឱ្យ​មនុស្ស​ប្រុស​ស្រី​ក្នុង​រថយន្ដ​៨​នាក់​រង​របួសធ្ងន់​ស្រាល​ដោយ​ សារ​បោក​នឹង​កញ្ចក់​រថយន្ដ​តែ​សំណាងល្អ​គ្មាន​អ្នក​ស្លាប់​ ចំណែក​អ្នកបើកបរ​ក្រោយ​ កើតហេតុ​រត់គេច​ខ្លួន​បាត់​។​

​ក្រោយ​កើតហេតុ​គេ​បានឃើញ​កម្លាំង​ នគរបាល​ស្រុក​អូរ​ជ្រៅ​ចុះ​ធ្វើ​កំណត់ហេតុ​ និង​ហៅ​រថយន្ដ​ដឹក​អ្នក​រង​របួសធ្ងន់​មួយ​ចំនួន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី​។​ ចំណែក​អ្នក​រង​ របួសស្រាល​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​ព្យាបាល​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ រថយន្ដ​ដឹក​ អ្នកដំណើរ​ខាងលើ​ខូចខាត​ផ្នែក​ខាង​មុខ​ ធ្ងន់​ហើយ​ក្រោយ​ពី​វាស់វែង​រួច​រថយន្ដ​ នេះ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ​រង់ចាំ​ដោះ​ ស្រាយ​តាម​ផ្លូវច្បាប់​ ៕​

IMG-20160117-WA0082

IMG-20160117-WA0083

IMG-20160117-WA0084

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print