អាវុធហត្ថ ឃាត់មនុស្ស៣នាក់ពាក់ព័ន្ធនិងករណីចែកចាយនិងប្រើប្រាស់សារ​ធាតុញៀននៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

កំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ធ្វើការខាត់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។

ការឃាត់ខ្លួនជនសង្ស័យនេះគឺធ្វើឡើងកាលពីវេលាម៉ោង១៧និង៣៥នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថិច្ចកងរាជអាវុធហត្ថបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននាពេលនោះ ១.ឈ្មោះភុន ចន្នី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។២.ឈ្មោះអ៊ុន សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និង ៣.ឈ្មោះអឿន សុធារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង់ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច ដកហូតនូវវត្ថុតាង មានម៉ូតូ១គ្រឿង ថ្នាំញៀនចំនួន៦កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង ។

សមត្ថកិច្ចបានអោយដឹងថា ក្រុមជនសង្ស័យ៣នាក់នេះគឺជាមុខសញ្ញាមួយដែលសមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការតាមដានជាញឹកញាប់ ហើយនៅថ្ងៃនេះដោយមានព័តមានពីកម្លាំងក្នុងមូលដ្ឋាន ថាក្រុមជនសង្ស័យបានណាត់គ្នាធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចបានដាក់កម្លាំងព័ទ្ធចាប់តែម្តង ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print