បើបានទៅលេងខេត្តព្រះសីហនុ កុំភ្លេចទៅកម្សាន្តស្រូបយកខ្យល់បរិសុទ្ធ « ឆ្នេរជំទាវម៉ៅ »ណា..!

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ទន្ទឹមនឹងខេត្តព្រះសីហនុ បាននិងកំពុងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធស្ថាបនា ផ្លូវគមនាគមន៍ ប្រព័ន្ធ សួរច្បារ អាជ្ញាធរខេត្ត ក៏មានគំនិតច្នៃជាតំបន់ទេសចរណ៍ថ្មី គឺធ្វើជាឆ្នេរសមុទ្រថ្មី នាម « ឆ្នេរជំទាវម៉ៅ »ជាឆ្នេរសាធារណៈ បម្រើជូនភ្ញៀវជាតិ អន្ដរជាតិ ទស្សនា សំរាកលំហែរកំសាន្តដោយសេរី ។
បើយោងតាមប្រសាសន៍លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអោយដឹងថា ៖ ក្រោមការដឹកនាំពីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បាន សម្រេចឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការឈូសឆាយដើមអាកាស្យា និងកែលម្អសោភណ្ឌភាពឆ្នេរខ្សាច់ នៅតំបន់ពយជំទាវម៉ៅ ដោយរក្សាទុកជាលំហរ បង្ហាញសោភ័ណធម្មជាតិស្រស់បំព្រង និងជាឆ្នេរសាធារណៈ បម្រើជូនភ្ញៀវជាតិ អន្ដរជាតិ ទស្សនា សំរាកលំហែរកំសាន្តដោយសេរី ។
លោកបន្តថា៖ ទីតាំងឆ្នេរដែលបានរៀបចំថ្មី នេះនឹងត្រូវដាក់ឈ្មោះថា ” ឆ្នេរជំទាវម៉ៅ “។
ឆ្នេរនេះមានទីតាំងស្របនឹងវិថី “ពយជំទាវម៉ៅ” ដែលទើបតែ ស្ថាបនាថ្មី (ផ្លូវដែលមានដើមឈើនៅចំកណ្តាល ដើមឈើចាំស្នេហ៍) ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បងប្អូនពិតជាប្លែកភ្នែក អាម្មណ៍ដ៏ស្រស់ស្រាយ កាលបើបានទៅកាន់ទីនោះ
ជាឆ្នេរសមុទ្រថ្មី នាម « ឆ្នេរជំទាវម៉ៅ »៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print