អាជ្ញាធរអាមេរិក សម្រេចបើកកន្លែងបោះតង់ ដើម្បីទទួលយកជនគ្មានផ្ទះសម្បែង ខណៈវិបត្តិវីរុសកូវីដ១៩ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង

ចែករំលែក៖

សហរដ្ឋអាមេរិក៖ ខណៈវិបត្តិវីរុសកូវីដ១៩ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង អភិបាលនៃគណៈអភិបាលក្រុងសេនហ្វ្រេនស៊ីស្កូ ដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានសម្រេចបើកកន្លែងបោះតង់ជាលើកដំបូង នៅក្នុងសួនសាធារណៈមួយកន្លែង ដែលនៅក្បែរអគារសាលាក្រុងសេនហ្វ្រេនស៊ីស្កូ ដើម្បីទទួលយកជនគ្មានផ្ទះសម្បែង ឲ្យមកស្នាក់ដោយមិនគិតថ្លៃ

បើតាមអ្នកនាំពាក្យរបស់សាលាក្រុងហ្វ្រេនស៊ីស្កូ បានឲ្យដឹងថា ការសម្រេចរៀបចំកន្លែងបោះតង់នេះ គឺដើម្បីជួយការពារក្រុមពលរដ្ឋដែលគ្មានផ្ទះសម្បែងពីការឆ្លងមេរោគកូវីដ ១៩ និងដើម្បីទប់ស្កាត់ការចម្លងមេរោគពីពួកគេទៅកាន់ពលរដ្ឋផ្សេងទៀតផងដែរ ព្រោះក្រុមពលរដ្ឋទាំងនេះតែងធ្វើដំណើរគ្រប់ទីកន្លែងដើម្បីស្វែងរកអាហារហូប។

សារព័ត៌មាន Dailymail  បានចុះផ្សាយថា តង់ដែលបានរៀបចំនោះមានចំនួន ៥០ តង់ និងត្រូវបានដាក់ឲ្យនៅដាច់ៗពីគ្នាស្របតាមស្តង់ដាគំលាតសុវត្ថិភាពផងដែរ។ យ៉ាងណាក្តី ការរៀបចំតង់នេះគឺសម្រាប់ឲ្យអ្នកគ្មានផ្ទះសម្បែងស្នាក់នៅជាលក្ខណៈបណ្ដោះអាសន្ន ពោលគឺស្នាក់នៅក្នុងអំឡុងពេលនៃការរាតត្បាតមេរោគកូវីដ ១៩ តែណ្ណោះ ហើយក្រោយពេលមេរោគកូវីដ ១៩ រលាយបាត់ទៅវិញគេនឹងប្រើប្រាស់កន្លែងនេះឲ្យក្លាយទៅជាសួនសាធារណៈធម្មតាវិញផងដែរ។

បើគិតមកទល់នឹងពេលនេះសហរដ្ឋអាមេរិកទាំងមូលមានអ្នកឆ្លងមេរោគកូវីដ ១៩សរុបចំនួន ,៥២៧,៦៦៤ ករណី និង ស្លាប់ចំនួន ៩០,៩៧៨ករណី ហើយក្នុងនោះគ្រាន់តែនៅរដ្ឋកាលីហ្វ័រញ៉ាមួយ មានករណីឆ្លងចំនួន ៨០,២៦៥ ករណី និងស្លាប់ចំនួន ,២៨៩ ករណីផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print