WHO៖ នាថ្ងៃទី១៨ ខែឧសភា ដែលមានសមាជិក១៩៣ប្រទេស ក្នុងនោះមានដល់ទៅ១១៦ ប្រទេសបានគាំទ្រតាមការអំពាវនាវរបស់អូស្ត្រាលី និងសហគមន៍អឺរ៉ុបស្រាវជ្រាវ ពីប្រភពកូវីដ១៩ ថាតើវាកើតចេញពីធម្មជាតិ ឬក៏ចេញពីមន្ទីរពិសោធរបស់ចិន។
សំណើខាងលើ ធ្វើឡើងដោយប្រទេសអូស្ត្រាលី នៅក្នុងមហាសន្និបាទអង្គការសុខភាពពិភពលោក ។ តាមគម្រោងការបោះឆ្នោត ដើម្បីអនុម័តឲ្យបើកការស្រាវជ្រាវ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី ១៩ខែឧសភា។
ពេលដំបូងមានតែ ៦២ប្រទេសប៉ុណ្ណោះគាំទ្រ សំណើររបស់អូស្ត្រាលី ដែលមានរុស្ស៊ី ឥណ្ឌា ជប៉ុន អង់គ្លេស ឥណ្ឌូនេស៊ី… និងប្រទេសជាសមាជិកសហគមន៍អឺរ៉ុប២៧ប្រទេស ។ ប៉ុន្តែ ក្រោយមក ក៏មាន ប្រទេស ធំៗដូចជាប្រេស៊ីល កូរ៉េខាងត្បូង ម៉ិចស៊ីកូ តួកគី នូវេហ្សេឡង់បន្តគាំទ្រ។នៅថ្ងៃទី ១៨នេះប្រទេសទ្វីបអាហ្វ្រិក ៥៤ប្រទេសក៏បានគាំទ្រឲ្យបើកការស្រាវជ្រាវផងដែរ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Mirise Payne បានបញ្ជាក់ថា៖ ការគាំទ្រពីប្រទេសជាច្រើន ឲ្យបើកការស្រាវជ្រាវគឺជារឿងត្រឹមត្រូវ ដោយវីរុសនេះបានសម្លាប់មនុស្សជាង៣សែននាក់ហើយ និងប៉ះពាល់ដល់សេដ្ឋកិច្ច ពិភពលោកទាំងមូល។
ប៉ុន្តែរដ្ឋាភិបាលចិនបានបញ្ជាក់ថា សំណើរបស់អូស្ត្រាលីគឺធ្វើតាមអាមេរិក ដែលមានលក្ខណៈនយោបាយ ជាការសងសឹក ក្រោយពេលទីក្រុងប៉េកាំងឈប់ទិញសាច់គោពីប្រទេសអូស្ត្រាលីនោះ ៕
ដោយ៖ ធី រីណា