លីកកំពូលអង់គ្លេសតម្រូវឲ្យកីឡាករចូល​ហ្វឹកហាត់ ប្រសិនបើ​មិនចង់បាត់បង់​ប្រាក់​ឈ្នួល​

ចែករំលែក៖

លីកកំពូលអង់គ្លេស Premier Leagueបានប្រកាសឲ្យកីឡាករទាំងអស់ចូលរួមមកហ្វឹកហាត់ ឡើងវិញបន្ទាប់ពីខកខានរយៈពេលជាង៣ខែមកហើយ ដោយសារតែវិបត្តិកូវីដ១៩។ ការប្រកាសនេះត្រូវបាន កំណត់ថា នៅ​​ពេល​ការ​ហ្វឹកហាត់​ត្រលប់​មក​វិញ​ ប្រសិនបើកីឡាករណាមិនមកហ្វឹកហាត់ ក្លិបទាំងអស់មិនគួរបង់ប្រាក់ឈ្នួលឲ្យកីឡាករទាំងនោះទេ ​។

មន្ត្រី​ជាន់ខ្ពស់Premier Leagueនិយាយ​ថា​ ” ខ្ញុំ​គិត​ថា​បើ​ពួក​គេ​ខ្លាច​មិន​ហ៊ាន​មក​ហ្វឹកហាត់​ ពួក​គេ​មិន​គួរ​ទទួល​បាន​ប្រាក់​ឈ្នួល​ទេ​ ព្រោះ​ថា​បើ​តាម​ស្ថានភាព​ឥឡូវ​នេះ​ យើង​មិន​ថា​រឿង​កុងត្រា​ជា​មួយ​កីឡាករ​មិន​ដឹង​យ៉ាង​ម៉េច​ទេ​។ ប្រសិន​បើ​អ្នក​សួរ​មនុស្ស​តាម​ដង​ផ្លូវ​ ឲ្យ​មក​ហាត់​បាល់​ធម្មតា​ ហើយ​ឲ្យ​លុយ​ជាង​ ៧០,០០០ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ ជា​ជាង​ការ​ធ្វើ​តេស្ដិ​រក​ជំងឺ​កូរ៉ូណា​​ពីរ​ដង​ ខ្ញុំ​ជឿ​ជាក់​ថា​ពួក​គេ​ទាំង​នោះ​នឹង​សុទ្ធ​តែ​យល់​ព្រម​” ។

ការ​ត្រលប់​មក​ហ្វឹកហាត់​នៅ​ក្នុងក្របខ័ណ្ឌ​ Premier League មិន​ទាន់​សម្រេច​ច្បាស់​លាស់​ថា​យ៉ាង​ណា​នៅ​ឡើយ​នោះ​ទេ​ ដោយ​បច្ចុប្បន្ន​នេះ​ក្លិប​ទាំង​អស់​ ​ កំពុង​ពិភាក្សា​គ្នា​លើ​ការ​បើក​ឲ្យ​មាន​ការ​ហ្វឹកហាត់​ជា​ក្រុម​តូច​ៗ​ក្នុង​ក្លិប​នីមួយៗ ដោយរក្សាគម្លាត និងទីតាំងឆ្ងាយពីទីប្រជុំជនផងដែរ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print