រថយន្តហីុយាន់ដាយដឹកមាន់ បុកម៉ូតូកូនទា បណ្តាលអោយស្លាប់បុរសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់មួយបង្កឡើងដោយសារតែរថយន្តហ៉ីយ៉ានដាយដឹកមាន់មួយគ្រឿងបើកក្នុងល្បឿនលឿនបានរ៉េចង្កូតទៅបុកម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់បណ្តាលអោយបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១០ នាទីយប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០១៦ នៅលើកំណាត់ផ្លូវជាតិ៤ ភូមិគល់ មុខច្រកចូលភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះខាងលើមានឈ្មោះ ផន ភាស់ អាយុ ៣០ បើកបររថយន្ត ស្នាក់នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលនិងមានស្រុកកំណើតនៅភូមិពាមរក៍ ខេត្តព្រៃវែង។

តាមពត៍មានពីកន្លែងកើតហេតុ បានឲដឹងថាមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ១គ្រឿងម៉ាក កូនទាពណ៍ទឹកប្រាក់ភ្នំពេញ1DG-6519 ជិះចេញពីផ្លូវបេតុងភូមិកប់អំបិល ទិសដៅពីជើងទៅត្បូង ឡើងមកផ្លូវជាតិលេខ៤ ខណៈពេលជិះឆ្លងផ្លូវបានពាក់កណ្តាលផ្លូវ ក៏មានរថយន្តហីុយាន់ដាយពណ៍ខៀវដឹកមាន់ពេញ ពាក់ស្លាកលេខភ្នំពេញ2AG-4505 បើកលឿនទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានទៅបុកចំផ្នែកខាងឆ្វេងរថយន្ត ចំពាក់កណ្តាលម៉ូតូផ្លោងជាង១០ម៉ែត្រ ចំណែកមនុស្ស បោកក្បាលទៅនឹងថ្នល់បែកបណ្តាលអោយស្លាប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ធាននិងប្រជាពលរដ្ធ បានឆែករកទូរស័ព្ទរបស់ជនរងគ្រោះ ទាក់ទងទៅប្រពន្ធអោយមកមើលសព ហើយបានធ្វើលិខិតស្នាមប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឃំុព្រៃពួច ស្រុកអង្គស្នួល ចំណែករថយន្តបង្ករនិងម៉ូតូ សមត្ថកិច្ចជំនាញវានវាស់វេងយកទៅទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕

...

ដោយ៖ សុខាសែនជ័យ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print