គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបាន ២០,៦៥% និងដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤%ហើយ

ចែករំលែក៖

ភ្នំពេញ-ព្រះសីហនុ ៖​ គិតត្រឹមខែមេសា ឆ្នាំ២០២០នេះ​ គម្រោងសាងសង់ផ្លូវ​ល្បឿនលឿន(Expressway ) ពី​ភ្នំពេញ-ព្រះសីហនុ សាងសង់សម្រេច​បាន២០,៦៥% និងដោះស្រាយផល​ប៉ះពាល់បាន ៨៨,៨៤%ហើយ​ ផ្លូវ​នេះ​មាន
ប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ​ ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវ​ល្បឿនលឿននេះ ត្រូវបានបើកការដ្ឋាន​សាងសង់ នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ ដោយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២ នេះ ដោយគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ ២.០០០លានដុល្លារអាមេរិក។

...

ក្រសួង​សាធារណការ​ ក៏បានបង្ហាញ​ តំណភ្ជាប់ថែទាំផ្លូវ​ ក្នុងករណីបងប្អូនប្រជាពលរដ្ឋចង់រាយការណ៍ពីផ្លូវខូតខាត សូមចូលរួមសហការជាមួយក្រសួង ដោយគ្រាន់តែទាញយកឥតគិតថ្លៃ(តាមតំណភ្ជាប់ខាងក្រោម)នូវ កម្មវិធីថែទាំផ្លូវ​ (Road Care Mobile App) ហើយគ្រាន់តែថត និងផ្ញើមកក្រសួងដើម្បីអាចចាត់វិធានការទាន់ពេល ៕
សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យេីង ទាំងអស់គ្នា។
– App Store: https://roadcare.mpwt.gov.kh/ios
– Play Store: https://roadcare.mpwt.gov.kh/android

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print