កំពុងតែជក់គ្រឿងញៀនឆ្ងាញ់ផង ស្រាប់តែសមត្ថកិច្ចទៅដល់ក្របួចបាន១០នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមជនសង្ស័យប្រុសស្រីចំនួន១០នាក់ កំពុងតែនាំគ្នាប្រើប្រាស់គ្រឿងនៅក្នុងបន្ទប់ជួល ស្រាប់តែសមត្ថកិច្ចទៅដល់ក្របួចជាប់ រួមនិងដកហូតថ្នាំញៀន ព្រមទាំងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ

ករណីចុះបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នៅចំណុចបន្ទប់ជួលលេខB8 ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អមខណ្ឌសែនសុខ។

ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី សៀង សាញ់ អធិការរងខណ្ឌ និង លោកវរសេនីយ៍ទោ គួច សុភា អធិការរងតំណាងឲ្យលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកនាង ផល្លី មេប៉ុស្តិ៍អូរបែកក្អម និងមន្ត្រីតុលាកាចូលរួមផងដែ។

លោកវរសេនីយ៍ត្រី សៀង សាញ់ អធិការរងទទួលបន្ទុកប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ដោយមានការណែនាំពីលោកអធិការខណ្ឌបានឲ្យលោកដឹកនាំកម្លាំងធ្វើការស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី១០នាក់និងដកហូតថ្នាំញៀន ព្រមទាំងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកអធិការរង បានឲ្យដឹងទៀតថា ក្រោយពីនាំខ្លួនពួកគេទៅដល់អធិការនគរបាលខណ្ឌខាងផ្នែកជំនាញបានធ្វើតេស្តទឹកនោមរកសារធាតុញៀនទាំង១០នាក់នោះ ប៉ុន្តែរកឃើញអ្នកប្រើប្រាស់តែ០៨នាក់ទេ ដោយឡែក២នាក់ដែលមិនមានសារធាតុញៀននោះសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ រួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកានៅពេលក្រោយ៕ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print