រថយន្តហុីយ៉ាន់ដាយបេីកដឹកទឹកសុទ្ធ រេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖ រថយន្តហុីយ៉ាន់ដាយមួយគ្រឿងបានបេីកដឹកទឹកសុទ្ធ​ ខណៈមេឃកំពុងតែភ្លៀងរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង០០នាទីយប់​ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ ម៉ែត្រ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡេីយ គេបានឃេីញបុរសម្នាក់បេីករថយន្តមួយគ្រឿង ម៉ាក ហុីយ៉ាន់ដាយ ពណ៌ខ្មៅទ្រុងពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AS-0318 ដឹកទឹកសុទ្ធ បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បត់ឡេីងទៅផ្លូវ៥០ម៉ែត្រ ខណៈមេឃកំពុងតែភ្លៀងផង បួងចង្កូតជ្រុលក៏រអិលរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀង តែមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសឡើយ ។

​ ក្រោយពេលកើតហេតុសមត្ថកិច្ចក៏មកដល់ ដោយឃើញមិនខូចខាតដល់សម្បត្តិរដ្ឋក៏ឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលខ្លួនឯង ៕

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print