លួចម៉ូតូបានហេីយ កំពុងដោះដូរគ្រឿង សមត្ថកិច្ចមកដល់ល្មម

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿងបានសម្រេច នៅចំណុចភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២០​ ខែឧសភា​ឆ្នាំ​ ២០២០​ ហេីយយកទៅដោះដូរគ្រឿង នៅក្នុងបន្ទប់ជួលស្ថិតនៅភូមិព្រៃព្រីងខាងត្បូងទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​ ត្រូវនគរបាលក្របួចជាប់ចំនួន៥នាក់ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល​ថ្ងៃដដែល​ ។

មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ឈ្មោះ ពុំ បុប្ជា ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី២ឈ្មោះ យ៉ាន ពៅ ភេទប្រុស មុខរបរជាងសំណង់ ។ទី៣ឈ្មោះ ញិល សុីញ៉ាន់ ភេទប្រុស មុខរបរកម្មករសំណង់ ។ ទី៤ឈ្មោះ ឈន អុីណា ភេទស្រី  មុខរបរកម្មការីនីរោងចក្រ ។និងទី៥ឈ្មោះ សុខ ធា ភេទស្រី មុខរបរកម្មការីនីរោងចក្រ។

ដោយឡែកសម្ភារដកហូតរួមមាន ៖ ម៉ូតូចំនួន២គ្រឿង,ទី១) ម៉ាក គីមកូ (ចិន) ពាក់ស្លាកលេខភ្នំពេញ1CH8991 , ទី២) ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CH3264 ,ដាវកែឆ្នៃមួយដេីម,កាំបិតបុ័ងតោចំនួន១ដេីម និងសម្ភារមួយចំនួនទៀត។

សមត្ថកិច្ចបន្តថា​ នៅវេលាម៉ោង៦ព្រឹក​ ថ្ងៃទី២០​ ខែឧសភា​  ឆ្នាំ២០២០​ ជនសង្ស័យម្នាក់ឈ្មោះពុំ បុប្ជា បានលួចម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CH3264 ត្រង់ចំណុចភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ បានសម្រេច ហេីយបានយកមកបន្ទប់ជួលស្ថិតនៅភូមិព្រៃព្រីងខាងត្បូងទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​ ដេីម្បីដោះដូរគ្រឿង។​ ខណៈកំពុងដោះគ្រឿងដោយមានប្រជាពលរដ្ឋល្អប្រទះឃើញក៏រាយការណ៍សម្ងាត់ ទេីបកម្លាំងជំនាញចុះទៅភ្លាមៗក្របួចជាប់៣នាក់ជាក់ស្តែងតែម្តង ។

បច្ចប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕ដោយ​៖សុខា សែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print