ព្យុះAmphan វាយប្រហារឥណ្ឌា បំផ្លាញទ្រព្យសម្បតិ្ត និងអាយុជីវិតជាច្រើន(មានវីដេអូ)

ចែករំលែក៖

ទីក្រុងនៅភាគខាងកើតប្រទេសឥណ្ឌារងការបំផ្លាញយ៉ាងខ្លាំងដោយព្យុះ Amphan បំផ្លាញទ្រព្យសម្បត្តិជាច្រើន ហើយបានសម្លាប់មនុស្ស២២នាក់ នៅក្នុងប្រទេសឥណ្ឌានិងបង់ក្លាដែស។
ព្យុះ Amphan ចូលមកដីគោកឥណ្ឌាកាលពីថ្ងៃទី២០ខែឧសភា ដោយមានកម្លាំងខ្យល់ខ្លាំងធ្វើឲ្យដើមឈើជាច្រើនដួលរលំនៅតាមតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌា។ នៅពេលនេះ ខ្យល់ព្យុះបានថយចុះបន្តិច ហើយឆ្ពោះទៅកាន់ភាគខាងជើងទីក្រុង Bhutan។
ដើមឈើតូចធំត្រូវខ្យល់បក់ឲ្យរលំ ព្រមទាំងបង្គោលភ្លើងផងដែរ។ ផ្ទះជាច្រើនត្រូវ ខ្យល់គួចបាក់ស្រុតទាំងស្រុង។ ផ្លូវថ្នាល់ជាច្រើន នៅទីក្រុង Kolkata រងការលិចលង់ ហើយពលរដ្ឋជាង១៤លាននាក់គ្មានអគ្គិសនីប្រើប្រាស់។
នេះជាខ្យល់ព្យុះទ្រង់ទ្រាយធំលើកដំបូងបំផុតនៅក្នុងឈូងសមុទ្រ Bengal ចាប់តាំងពីឆ្នាំ១៩៩៩មក។ បើទោះបីកម្លាំងខ្យល់បានធ្លាក់ចុះប៉ុន្តែក៏ត្រូវបានចាត់ទុកជាព្យុះទ្រង់ទ្រាយធំបំផុត។
ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ១៩ បានធ្វើឲ្យ សកម្មភាពជួយសង្គ្រោះប្រឈមនឹងផលលំបាកយ៉ាងខ្លាំង ។
នៅតំបន់ Bengal និង Orissa ក្នុងប្រទេសឥណ្ឌា និង តំបន់ភាគខាងត្បូង ប្រទេសបង់ក្លាដេស រងការបំផ្លាញខ្លាមងជាងគេដោយមានល្បឿនខ្យល់ដល់ទៅ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។នៅក្នុងប្រទេសបង់ក្លាដេស មានអ្នកស្លាប់១០ និងនៅក្នុងរដ្ឋ Bengal ប្រទេសឥណ្ដា មានអ្នកស្លាប់១២នាក់។
សារព័ត៌មានBBC នៅថ្ងៃទី២១ ខែឧសភា បានដកស្រង់សំដី លោកស្រី Mamata Banerjee មន្ត្រីក្នុងតំបន់Bengal ខាងលិចបានឲ្យដឹងថា ការបំផ្លាញដោយព្យុះKolkata គឺរងគ្រោះអាសន្ន ធំជាងកូវីដ១៩ទៅទៀត។ លោកស្រីបន្តទៀតថា តំបន់ ទាំងមូលរងការបំផ្លាញយ៉ាងស្ទើតែទាំងស្រុង ។ លោកស្រីបន្តទៀតថា «ខ្ញុំបានឆ្លងកាត់នៅស្ថានភាពខ្យល់ព្យុះដូចជា ឆ្លងកាត់សង្គ្រាមអីចឹង»៕

https://youtu.be/lbnLhOAcRyk

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print