កាណាដា ប្រកាស បន្តគាំទ្រ WHO បើទោះបីអាមេរិកបានព្រមានដកចេញពីអង្គការនេះក្តី

ចែករំលែក៖

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា កាណាដា នឹងបន្តគាំទ្រ ដល់អង្គការសុខភាពពិភពលោក WHO បើទោះបីប្រធានាធិបតីអាមេរិក ចេញឱសានុវាទប្រមានដកអាមេរិកចេញពីអង្គការនេះហើយផ្តាច់ជំនួយទាំងអស់។

នៅក្នុងសន្និសីទកាសែត នាពេលកន្លងមក នាយករដ្ឋមន្ត្រីកាណាដា បានបញ្ជាក់ថា អង្គការ ពហុភាគី ដូចជាWHO ពិតជាមានសារសំខាន់យ៉ាងខ្លាំង ដែលមិនអាចខ្វះបាន ពិសេស ក្នុងពេលដែល វិបត្តិសុខភាពនៅលើពិភពលោក បង្កឡើងដោយកូវីដ១៩។
នាយករដ្ឋមន្ត្រីកាណាដា បានលើកឡើងថា «គ្មានអង្គការ ស្ថានប័នណាមួយល្អអត់ខ្ជោះនោះឡើយ អង្គការណា ក៏មានចំណុចល្អ ចំណុចខ្វះខាតដែលត្រូវតែកែទម្រង់ឡើងវិញ»។ សំដីរបស់លោក Justin Trudeau ទទួលបានការស្វាគមន៍អបអរសាទរយ៉ាងខ្លាំង ពីមហាជន។
ជាមួយគ្នានេះក្រុមអ្នកសារព័ត៌មានបានសួរលោកថា តើកាណាដា ខ្លាចជះឥទ្ធិពល ក្រោយពេលចិនប្រកាសផ្តល់ជំនួយដល់ទៅ ២ពាន់ លានដុល្លារដល់ WHO ក្នុងរយៈពេល២ឆ្នាំ ដើម្បីទប់ស្កាត់កូវីដ១៩ ។ លោក Justin Trudeau បានបញ្ជាក់ថា ជាធម្មតា អង្គការតែងតែចាប់អារម្មណ៍ចំពោះម្ចាស់ជំនួយធំ ប៉ុន្តែកាណាដានិងស្វែងយលពីទំនាក់ទំនង រវាងWHO និងចិន យ៉ាងប្រុងប្រយ័ត្នបំផុត។
សកម្មភាពរបស់នាយករដ្ឋមន្ត្រីកាណាដាកើតឡើងក្រោយពេល ប្រធានាធិបតីអាមេរិកព្រមានលុបជំនួយជារៀងរហូតហើយ ដកអាមេរិកចេញពីអង្គការនេះផងដែរ។ ប៉ុន្តែ ប្រទេសជាច្រើន ក្នុងនោះមានតំបន់អឺរ៉ុប ប្រកាសបន្តគាំទ្រ WHO ហើយថែមទាំងបង្កើនការផ្តល់ជំនួយទៀតផង ។
ពេលថ្មីៗអគ្គនាយកអង្គការWHO ក៏បានប្រកាសផងដែរ អង្គការនេះនឹងទទួលខុសត្រូវ ចំពោះបញ្ហាកូវី១៩ ក្រោយពេលទប់ស្កាត់បានទាំងស្រុង ពីការឆ្លងរាលដាលនៃជំងឺនេះ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print